អ្នកនិពន្ធជាតិនិងអន្តរជាតិជួបសំណេះសំណាលជាលើកដំបូងជាមួយនឹងបេសកកម្មមហាសាមគ្គីជនជាតិទាំងមូល

(VOVWORLD) -ការជួបសំណេះសំណាលជាលើកដំបូង “អ្នកនិពន្ធជាមួយនឹងបេសកកម្ម មហា សាមគ្គីជនជាតិទាំងមូល” ត្រូវបានសមា គមអ្នកនិពន្ធវៀតណាមរៀបចំឡើងចាប់ពីថ្ងៃ ទី ២២ដល់ថ្ងៃទី២៥តុលានៅទីក្រុងហាណូយ។
អ្នកនិពន្ធជាតិនិងអន្តរជាតិជួបសំណេះសំណាលជាលើកដំបូងជាមួយនឹងបេសកកម្មមហាសាមគ្គីជនជាតិទាំងមូល - ảnh 1 ទិដ្ឋភាពនៃជំនួបសំណេះសំណាល

ចូលរួមក្នុងជំនួបនេះ មានវត្តមានអ្នក និពន្ធឆ្នើមជាតិចំនួន៥០នាក់និងអ្នកនិពន្ធជាជនវៀតណាមចំនួន៣៣នាក់រស់នៅ១៣ ប្រទេសលើទូទាំងពិភពលោក។ ការជួបសំណេះសំណាលនេះ បានជួយតភ្ជាប់សហ គមន៍ វៀតណាមនៅឯប្រទេសឲ្យឆ្ពោះមកមាតុប្រទេស ព្រមទាំងពង្រឹងនិងពង្រីកប្រពៃណីស្នេហាជាតិក្នុងស្មារតីមហាសាមគ្គីជនជាតិ។ ការជួបប្រាស្រ័យនេះក៏បង្កើតនូវយន្ត ការតភ្ជាប់អ្នកនិពន្ធបរទេសជាមួយសមាគមអ្នកនិពន្ធវៀតណាមអំពីការនិពន្ធនិងប្រ កាសវណ្ណកម្ម។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈកម្មវិធីនេះបានជួយឲ្យអ្នកនិពន្ធទាំងអស់ យល់ច្បាស់នូវសមិទ្ធិកសាងនិងការពារមាតុប្រទេស និងមានវណ្ណៈកម្មជាច្រើនបម្រើ មនុស្សនិងវប្បធម៌វៀតណាម។

        កម្មវិធីនេះបានប្រព្រឹត្តទៅសកម្មភាពសម្បូរបែបជាច្រើន ដូចជា ពិធី បើកក្រោម ប្រធានបទ “អ្នកនិពន្ធជាមួយបេសកកម្មមហាសាមគ្គីជនជាតិទាំងមូល” ជំនួបពិភាក្សា “យន្តការរួមផ្សំរវាងសមាគមអ្នកនិពន្ធវៀតណាមជាមួយអ្នកនិពន្ធវៀតណាមនៅឯ បរទេស”។ ជាពិសេស ពិធីបិទកម្មវិធីនឹងបានរៀបចំជាមួយរាត្រីសូត្រកំណាព្យ សម្តែង សិល្បៈអំណសាទរជោគ ជ័យនៃជំនួបនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ