អ្នកនយោបាយ Nayib Bukele បានឡើងកាន់តំណែងជាប្រធានាធិបតី El Salvador ជាផ្លូវការ
(VOVWORLD) - នាថ្ងៃទី ១ ខែមិថុនា អ្នកនយោបាយគណបក្សស្តាំនិយម លោក Nayib Bukele បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតី El Salvador ជាផ្លូវការសម្រាប់អាណត្តិឆ្នាំ ២០១៩-២០២៤ ។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហាឡារឹតដោយមានការចូលរួមរបស់ប្រមុខរដ្ឋជាច្រើន ក៏ដូចជាគណៈប្រតិភូនិងតំណាងការទូតជាង ៣០ រូបទៀតផង។
លោក Nayib Bukele បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតី El Salvador ជាផ្លូវការសម្រាប់អាណត្តិឆ្នាំ ២០១៩-២០២៤ |
ថ្លែងនៅក្នុងពិធីនេះ លោកNayib Bukele បានសន្យាថានឹងកាត់បន្ថយអត្រានៃបទឧក្រិដ្ឋកម្ម អំពើហឹង្សា កាត់បន្ថយពន្ធដារ បង្កើនការវិនិយោគហេដ្ឋារចនា សម្ព័ន្ធដែលតភ្ជាប់ទីក្រុងនិងជនបទ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកាត់បន្ថយភាពក្រីក្រ។ លោក Nayib Bukele មានអាយុ ៣៨ ឆ្នាំ ដែលជាអតីតអភិបាលក្រុង San Salvador ចំណុះសម្ព័ន្ធភាពគណបក្ស GANA ដែលបានឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី El Salvador សម្រាប់អាណត្តិ ២០១៩-២០២៤ ដោយមាន សម្លេងគាំទ្រជាង ៥៣% ផងដែរ៕