អ្នកនេសាទខេត្ត Binh Dinh ប្រមូលផលបានច្រើន
|
អ្នកនេសាទខេត្ត Binh Dinh ប្រមូលផលបានច្រើន |
(VOV)_ក្នុងសប្ដាហ៍ដើមដំបូងឆ្នាំថ្មី ២០១៧ នៅច្រកសមុទ្រ Tam Quan ស្រុក Hoai
Nhon ខេត្ត Binh Dinh បានទទួលនាវាជាង៥០គ្រឿងចូលចត ដោយទិន្នផលទទួលបានពី២ដល់២,៥តោន/នាវា។លោក Le Xo នៅស្រុក Hoai Nhon បានអោយដឹងថា៖
នាវានេសាទរបស់លោកចាប់បានត្រីធូណាជាង១០០ក្បាល ។សមាជិកនាវាម្នាក់ៗ
បានទទួលទឹកប្រាក់មួយពាន់ដុល្លារអាមេរិក។ អ្នកនេសាទ Vo Van Quoc នៅឃុំ
Quan Bac បានអោយដឹងថា៖
“ ជើងនាវាលើកនេះជួបប្រទះខ្យល់រលកជាច្រើនក្តី ប៉ុន្តែ បរិមាណត្រីទទួល
បានគឺច្រើនណាស់។ នាវារបស់យើងខ្ញុំនេសាទត្រីក៏បានប៉ុន្មានតោនដែរ។ សមាជិក
នាវាម្នាក់ៗ បានជាង៥០០ដុល្លារអាមេរិកសំរាប់មនុស្សម្នាក់ៗ”