អ្នកនេសាទនៅភាគកណ្តាលវៀតណាមប្រឆាំងនឹងសកម្មភាពទាំងទទឹងទទែងរបស់ចិន

(VOVWORLD) - សមាគមជលផលវៀតណាម អ្នកនេសាទវៀតណាមថ្កោលទោសនិងប្រឆាំងជំទាស់នឹងសកម្មភាពទាំងទទឹងទទែងនេះរបស់ចិន។ 

ព័ត៌មានស្តីពីនាវានេសាទរបស់អ្នកនេសាទខេត្ត Quang Ngai ត្រូវកម្លាំងប៉ូលិសសមុទ្រចិនរារាំង បុកនិងបង្កឱ្យមានអសន្តិសុខដល់អ្នកនេសាទ រំលោភបំពានអធិបតេយ្យភាពដែនសមុទ្ររបស់ វៀតណាម គឺរំលោភបំពានច្បាប់វៀតណាមនិងច្បាប់អន្តរជាតិ។ សមាគមជលផលវៀតណាម អ្នកនេសាទវៀតណាមថ្កោលទោសនិងប្រឆាំងជំទាស់នឹងសកម្មភាពទាំងទទឹងទទែងនេះរបស់ចិន។ អ្នកនេសាទជាច្រើនបានសម្តែងការមិនសប្បាយចិត្តដោយនិយាយថា សកម្មភាពបង្ករឿងហេតុរបស់ចិនត្រូវបានធ្វើឡើងម្តងហើយម្តងទៀតនិងកើនឡើងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យខាត បង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់អ្នកនេសាទ ជាពិសេស រំលោភលើអធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម រំលោភច្បាប់វៀតណាមនិងច្បាប់អន្តរជាតិ រួមទាំងបង្កអសន្តិសុខដល់អ្នកនេ សាទទៀតផង។

នាថ្ងៃទី ១៣ មិថុនា សមាគមជលផលវៀតណាមបានផ្ញើឯកសារទៅកាន់ខុទ្ទកាល័យរដ្ឋាភិបាល គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងក្រសួងការបរទេស។ សមាគមន៍ជលផលវៀតណាមថ្កោលទោសនិងប្រឆាំងជំទាស់នឹងសកម្មភាពដែលមិនសមហេតុផលរបស់ចិន ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងការខូចខាតទ្រព្យសម្បត្តិរបស់អ្នកនេសាទវៀតណាម នៅពេលនេសាទក្នុងតំបន់សមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ