អ្នកនេសាទវៀតណាម៖ បទហាមឃាត់នេសាទត្រីលើសមុទ្រខាងកើតរបស់ចិនគឺមោឃៈ
(VOVWORLD) /  
|
អ្នកនេសាទនៅភាគកណ្កាលវៀតណាមបានឡើងសម្លេងប្រឆាំង ជំទាស់បទហាមឃាត់នេសាទត្រីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Hainan របស់ចិនដែលទើបនឹងត្រូវបាននាំចេញនាពេលថ្មីៗនេះ។ (Image: Vietnam+) |
(VOVworld) - អ្នកនេសាទនៅភាគកណ្កាលវៀតណាមបានឡើងសម្លេងប្រឆាំង ជំទាស់បទហាមឃាត់នេសាទត្រីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Hainan របស់ចិនដែលទើបនឹងត្រូវបាននាំចេញនាពេលថ្មីៗនេះ។ តាមនោះ នាវានេ
សាទត្រីរបស់ជនបរទេសគ្មានសិទ្ធិចូលក្នុង ឬ ធ្វើសកម្មភាពនៅលើសមុទ្រខាង
កើតដែលភាគីចិនទទួលស្គាល់ជាតំបន់ដែនសមុទ្ររបស់ខ្លួន។ លោក Cung Dinh
Thu អ្នកនេសាទមួយនាក់នៅឃុំ Nghia An ស្រុក Tu Nghia ខេត្ត Quang Ngai បានឲ្យ
ដឹងថា៖
“បទហាមឃាត់នេសាទត្រីលើសមុទ្រខាងកើតរបស់ចិនគឺមោឃៈ។ ខ្ញុំធ្វើសកម្មភាព
សេសាទត្រីលើតំបន់ដែនសមុទ្ររបស់វៀតណាម។ តំបន់ដែន សមុទ្រ Hoang Sa គឺចំណុះវៀតណាមនិងជាតំបន់ដែនសមុទ្រប្រពៃណីរបស់ វៀតណាមពីយូរណាស់
មកហើយ។”
អ្នកនេសាទជាច្រើននាក់ចាត់ទុកកាយវិការដោយឯកតោភាគីរបស់ចិនគឺខុសឆ្គង។
លោក Vo Hong Kha អ្នកនេសាទមួយនាក់ នៅខេត្ត Quang Nam ភាគកណ្ដាល វៀតណាមបានឲ្យដឹងថា៖
“ខ្ញុំឃើញថា បទបញ្ជារបស់ចិនគឺមិនសមស្រប ទោះបីជាខ្ញុំជាអ្នកនេសាទម្នាក់
ដែលនេសាទត្រីនៅទីនេះ។ យើងខ្ញុំធ្វើការនៅដំបន់សមុទ្ររបស់វៀតណាម មិនមែននេសាទត្រីនៅដំបន់សមុទ្ររបស់គេឡើយ។ យើងខ្ញុំនឹងនៅតែបន្តចេញទៅលំហរ
សមុទ្រ។”
ក្នុងពេលជាមួយគ្នានោះ ជប៉ុននាថ្ងៃទី១២មករាបានថ្កោលទោសការដែលចិន
អនុវត្តការកំណត់ថ្មីអំពីការរារាំងនេសាទត្រីនៅសមុទ្រខាងកើត ទន្ទឹមនឹងនោះអះអាង
នឹងការពារអធិបតេយ្យភាពដែនសមុទ្របន្ទាប់ពីសកម្មភាពរំលោភថ្មីបំផុតរបស់ទូកនាវាទូករបស់ចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Itsunori Onodera បានចាត់
ទុកថា ការកំណត់នេះដោយឯកតោភាគីសមស្របតែនឹងដំបន់ដែនសមុទ្រចំណុះ
អធិបតេយ្យភាពដោយឡែក រីឯចំពោះដំបន់សមុទ្រអន្តរជាតិគឺពិតជាមិនអាចទទួល
យកបានទាំងស្រុងឡើយ។ មុននោះ ការកំណត់ថ្មីអំពីការនេសាទត្រីដោយស្ថាប័ន
និតិបញ្ញត្តិខេត្ត Hainan (ចិន) ដែលអនុម័តនាខែវិច្ឆិកាឆ្នាំ២០១៣និងចូលជាធរមាននា
ថ្ងៃទី១មករាឆ្នាំ២០១៤ក៏ជួបនឹងការប្រឆាំងជំទាស់ពីអាមេរិកនិងហ្វីលីពីន។ ក្រសួង
ការបរទេសអាមេរិកបានចាត់ទុកថា នេះជាសកម្មភាពបង្ករឿងហេតុដ៏គ្រោះថ្នាក់ រំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនាវាចរណ៍និងនេសាទត្រីរបស់ប្រទេសនានា
នៅដំបន់សមុទ្រអន្តរជាតិដែលបានកត់ត្រាក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ
អំពីច្បាប់សមុទ្រ៕
-VOVWORLD