អ្នកបើកបរ Maurice Robinson បានសារភាពកំហុសក្នុងការនាំជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងចក្រភពអង់គ្លេស

(VOVWORLD) - នាពីថ្ងៃទី ២៥ ខែវិច្ឆិកា មុខសញ្ញាឈ្នោះ Maurice Robinson ដែលជាអ្នកបើករថយន្តកុងតឺន័រដឹកសាកសពចំនួន ៣៩ នាក់ត្រូវបានរកឃើញនៅតំបន់ Essex ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសកាលពីខែមុន បានសារភាពថាជាជនដៃដល់ក្នុងការនាំជនអន្តោប្រវេសន៍ខុសច្បាប់និងបានទទួលទ្រព្យសម្បត្តិខុសច្បាប់ទៀតផង។
អ្នកបើកបរ Maurice Robinson  បានសារភាពកំហុសក្នុងការនាំជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងចក្រភពអង់គ្លេស - ảnh 1 អ្នកបើកបរ Maurice Robinson (AFP/TTXVN)

លោក Maurice Robinson បានសារភាពទោសកំហុសនេះតាម  រយៈការចាក់ផ្សាយវីដេអូតាមអ៊ិនធ័រណែតពីពន្ធនាគារ Belmarsh នៅខាងកើតទីក្រុងឡុងដ៍។ នៅក្នុងវីដេអូឃ្លីបនេះ ជនដៃដល់រូបនេះមិនទទួលយកនូវកំហុសពីបទឧក្រិដ្ឋចំនួន ៤១ ផ្សេង ទៀត ដែលក្នុងនោះមានបទឧក្រិដ្ឋចំនួន ៣៩ ដែលទាក់ទងនឹងឃាតកម្មដោយអចេតនា។ គេរំពងថាមុខសញ្ញានេះរូបនេះនឹងបង្ហាញខ្លួននៅក្នុងការជំនុំ ជម្រះបន្តទៀតនៅថ្ងៃទី ១២ ខែធ្នូខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ