អ្នកបោះឆ្នោតខេត្ត Son La សង្ឃឹមទៅលើកិច្ចប្រជុំលើកទី១១រដ្ឋសភានីតិកាលទី១៣
|
អ្នកបោះឆ្នោតខេត្ត Son La សង្ឃឹមទៅលើកិច្ចប្រជុំលើកទី១១រដ្ឋសភានីតិកាលទី១៣ |
(VOV)_តាមរបៀបវារះ សម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាល
ទី១៣ បានចាប់ផ្តើមបោះឆ្នោតបណ្ដាមុខដំណែង ដូចជា៖ ប្រធានរដ្ឋ ប្រធានរដ្ឋ
សភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ នេះគឺជាបណ្ដាបញ្ហាដែលត្រូវបានអ្នកបោះ
ឆ្នោតជាច្រើនកុះករយកចិត្តទុកដាក់ និងបង្ហាញនូវសេចក្ដីសង្ឃឹមជាច្រើនចំពោះ
បេក្ខជននានា។ លោក Cam Chi Kien អ្នកបោះឆ្នោតទីក្រុង Son La បានអោយដឹងថា៖
“ នេះគឺជាបញ្ហាថ្មី ពីព្រោះក្នុងបណ្ដាអាណត្តិរដ្ឋសភាមុនៗ ត្រូវរង់ចាំដល់
សម័យប្រជុំទីមួយ ទើបបោះឆ្នោតជ្រើសតាំងមុខដំណែងស្នូលនេះ។ ខ្ញុំសង្ឃឹមជា
ច្រើន និងជឿជាក់ថា៖ នឹងជ្រើសតាំងបានមុខដំណែងស្នូលនានា គឺ ប្រធានរដ្ឋសភា
ប្រធានរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល តាមសំណូមពរក្នុងដំណាក់កាលនាបច្ចុប្បន្ន។”