អ្នកបោះឆ្នោតចំនួន ៤៤ លាននាក់បោះឆ្នោតរដ្ឋសភាកូរ៉េខាងត្បូងនិតិកាល ២១

(VOVWORLD) - នាថ្ងៃទី ១៥ ខែមេសា អ្នកបោះឆ្នោតកូរ៉េខាងត្បូងប្រមាណ ៤៤ លាននាក់បានចូលរួមក្នុងការបោះឆ្នោតសកល ដើម្បីជ្រើសតាំងសមាជិករដ្ឋសភាចំនួន ៣០០ រូបនៃរដ្ឋសភានីតិកាល ២១ របស់កូរ៉េខាងត្បូង។ ការបោះឆ្នោតនេះបានបញ្ចប់នៅវេលាម៉ោង ១៨៖០០ ថ្ងៃដដែល។
អ្នកបោះឆ្នោតចំនួន ៤៤ លាននាក់បោះឆ្នោតរដ្ឋសភាកូរ៉េខាងត្បូងនិតិកាល ២១ - ảnh 1 អ្នកបោះឆ្នោតចំនួន ៤៤ លាននាក់បោះឆ្នោតរដ្ឋសភាកូរ៉េខាងត្បូងនិតិកាល ២១ (រូបថត៖ TTXVN)

 

យោងតាមព័ត៌មានបឋមអំពីបេក្ខជនជាប់ឆ្នោតនៅតាមមណ្ឌលបោះឆ្នោតភាគច្រើន ក៏ត្រូវបានផ្សព្វផ្សាយនៅវេលាម៉ោង ២២៖០០ នាយប់ថ្ងៃទី ១៥ ខែមេសាផងដែរ។ ដើម្បីធានាសុវត្ថិភាពដល់អ្នកបោះឆ្នោត គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់កូរ៉េខាងត្បូង បានតម្រូវឲ្យអ្នកបោះឆ្នោះមានវត្តមាននៅតាមមណ្ឌលបោះឆ្នោត ត្រូវពាក់ម៉ាស់ ស្រោមដៃ រក្សាចម្ងាយយ៉ាងតិច ១ ម៉ែត្រ និងត្រូវវាស់សីតុណ្ហភាពរាងកាយ មុនពេលចូលបោះឆ្នោតផងដែរ។

រដ្ឋាភិបាលកូរ៉េខាតត្បូងក៏បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តបទប្បញ្ញត្តិដាក់នៅដាច់ដោយឡែក ដើម្បីអនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលកំពុងស្ថិតក្រោមការដាក់នៅដាច់ដោយឡែកប្រមាណ ៥០ ម៉ឺននាក់ អាចទៅបោះឆ្នោតនៅថ្ងៃទី ១៥ ខែមេសា ប៉ុន្តែត្រូវគោរពតាមបទបញ្ញត្តិដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ