អ្នកបោះឆ្នោតចាប់អារម្មណ៍លើគោលនយោបាយសុខុមាលភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

(VOVWORLD) - នាថ្ងៃទី ២២ មិថុនា គណៈប្រតិភូរដ្ឋសភាបានចុះមូលដ្ឋានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដោយរាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤។ 
អ្នកបោះឆ្នោតចាប់អារម្មណ៍លើគោលនយោបាយសុខុមាលភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ក្នុងពិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Hieu Thanh ស្រុក Vung Liem ខេត្ត Vinh Long 

អញ្ជើញថ្លែងក្នុងពិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Hieu Thanh (ស្រុក Vung Liem ខេត្ត Vinh Long) អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានឲ្យដឹង ថា ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកសមាជិកាសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណាត្តិ ២០២១ - ២០២៦ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១។ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះរាល់សេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវនិងទាន់ពេលវេលារបស់បក្ស រដ្ឋនិងរដ្ឋាភិបាល ក្នុងការបង្ការនិង ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ជាពិសេសការលះបង់ប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាពប្រជាជន ព្រមទាំងកញ្ចប់ជំនួយចំនួន ៦២.០០០ ពាន់លានដុងសម្រាប់ប្រជាជនដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺរាតត្បាតនេះ។

នារសៀលថ្ងៃទី ២២ ខែមិថុនា លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម និងប្រតិភូតំណាងរដ្ឋសភា ខេត្ត Dong Nai បានចុះជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Xuan Phu ស្រុក Xuan Loc។ នៅឯជំនួបនេះ ព្រឹទ្ធាចារ្យភូមិ Hung Van Xung តំណាងឲ្យប្រជាជននៅភូមិ Chau Ro ក្នុងឃុំ Xuan Phu បានថ្លែងអំណរគុណចំពោះបក្សនិងរដ្ឋ ដែលបានយកចិត្តទុកដាក់ថែរក្សាប្រជាជនហើយក៏មានបំណងចង់ឲ្យបក្សនិងរដ្ឋាភិបាលត្រូវមានគោលនយោបាយបន្ថែមទៀត ដើម្បីថែរក្សាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកាន់តែប្រសើរឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ