អ្នកបោះឆ្នោតជឿជាក់ថារដ្ឋសភានីតិកាលទី១៤នឹងជារដ្ឋសភាសកម្មមួយ

អ្នកបោះឆ្នោតជឿជាក់ថារដ្ឋសភានីតិកាលទី១៤នឹងជារដ្ឋសភាសកម្មមួយ - ảnh 1
ប្រធានគណៈកម្មាធិការឃោសនានិងអប់រំ មជ្ឈឹម លោក Vo Van Thuong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត Dong Nai

(VOVworld)-នាថ្ងៃទី៤សីហា ប្រធានគណៈកម្មាធិការឃោសនានិងអប់រំ មជ្ឈឹម
លោក Vo Van Thuong រួមជាមួយគណៈប្រតិភូសមាជិកសមាជិកា សភាមណ្ឌល
Dong Nai ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Bien Hoa ខេត្ត Dong Nai។​នៅ
ទីនេះ អ្នកបោះឆ្នោតទីក្រុង Bien Hoa បានសម្តែងនូវ ការជឿជាក់និងរំពឹងទុកជា
ខ្លាំងទៅលើរដ្ឋសភានីតិកាលទី១៤ នឹងជារដ្ឋ សភាសកម្មមួយ រួមជាមួយគ្នានោះ
 សមាជិក សមាជិកាត្រូវពង្រីកសមត្ថភាព របស់ខ្លួននិងលើកកំពស់ការទទួល
ខុសត្រូវ ដើម្បីរដ្ឋសភានីតិកាលទី១៤ ធ្វើសកម្មភាពបានរលូននិងប្រកបដោយ
ប្រសិទ្ធភាព។

       ក្នុងថ្ងៃដដែល លោក Nguyen Van Nen ប្រធានខុទ្ធកាល័យមជ្ឈឹមបក្ស រួម
ជាមួយគណៈប្រតិភូរដ្ឋសភានីតិកាលទី១៤មណ្ឌល Tay Ninh ជួបប្រា ស្រ័យ
ជាមួយអ្នកបោះឆ្នោតស្រុក Go Dau ខេត្ត Tay Ninhផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ