អ្នកបោះឆ្នោតជឿជាក់ទាំងស្រុងទៅលើអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong

(VOVWORLD) -  នារសៀលថ្ងៃទី២៣ខែតុលា បន្ទាប់ពីរដ្ឋ សភាវៀតណាមបានបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្ស លោក Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋមក អ្នកបោះឆ្នោតនៅក្នុងតំបន់ជាច្រើនបានសម្តែងនូវការ ជឿជាក់និងស្រុះចិត្តគំនិតផងដែរ។

អ្នកបោះឆ្នោតជឿជាក់ទាំងស្រុងទៅលើអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong - ảnh 1

អ្នកបោះឆ្នោតទូទាំងប្រទេសជឿជាក់ទាំងស្រុងទៅលើអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong

អ្នកបោះឆ្នោត Do Yen Hung នៅឃុំ My Dinh 1 ខ័ណ្ឌ Tu Liem នៃទីក្រុងហាណូយបានលើកមតិថា រដ្ឋសភាបានជ្រើសតាំង លោកអគ្គលេខាបក្ស Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ អគ្គលេខាបក្សលោក  Nguyen Phu Trong ជាមនុស្សម្នាក់មានកិត្យានុភាពក្នុងបក្ស ហើយឥឡូវនេះជាប្រមុខរដ្ឋ នឹងរួមចំណែកពង្រឹងឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិ។

រីឯអ្នកបោះឆ្នោត Phan Ngoc Lam នៅឃុំ Tan Phong ទីក្រុង Lai Chau បានចាត់ទុកថា៖ ការជ្រើសតាំងដំណែងប្រធានរដ្ឋលើកនេះ នឹងនាំមកនូវលក្ខណៈអំណោយ ផលជាច្រើនក្នុងការដឹកនាំប្រទេសជាតិ។ លោករូបនេះបានលើកឡើងថា៖ “រដ្ឋសភាទើបបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេជាតិ។ យើងខ្ញុំមានការសប្បាយចិត្តយ៉ាងក្រៃលែង ដោយសារលោកអគ្គលេខាបក្ស ទទួលបានទំនុកទុកចិត្តខ្ពស់ពីរដ្ឋសភា។ យើងខ្ញុំមានបំណងថា ក្នុងដំណែងថ្មី ប្រធានរដ្ឋនឹងផ្តោតការយកចិត្តទុកដាក់ឲ្យបានច្រើនថែមទៀត លើបណ្តាខេត្តព្រៃភ្នំ ជួយប្រជាជននៅទីនោះ មានលក្ខណៈងាយស្រួលជាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព”។

យល់ស្របចំពោះការដែលរដ្ឋសភាបានជ្រើសតាំងអគ្គលេខាបក្ស លោក Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ លោក Nguyen Dinh Canh អ្នកបោះឆ្នោតនៅខេត្ត Bac Ninh បានរំពឹងទុកថា ខណៈដែលលោក Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ គឺការប្រឆាំងអំពើពុករលួយនឹងបានប្រព្រឹត្តទៅកាន់តែខ្លាំងក្លា ហើយនឹងរីកសាយភាយទៅកាន់មូលដ្ឋាននានាទូទាំងប្រទេសផងដែរ។

លោក Le Trong Lu កម្មាភិបាលចូលនិវត្តន៍ម្នាក់នៅឃុំ An Cuu ទីក្រុង Hue បាន ជឿជាក់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ នឹងបំពេញល្អនូវភារកិច្ចដែលបក្សនិងប្រជាជនប្រគល់ជូន៖ “ការស្រុះចិត្តគំនិតរបស់រដ្ឋសភា ការស្រុះចិត្តគំនិតរបស់ប្រជាជន ចំពោះការដែល អគ្គលេខាបក្ស Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋជាប្រការប្រសើរណាស់។ ភារកិច្ចរបស់លោក Nguyen Phu Trong នឹងកាន់តែធ្ងន់ធ្ងរជាងមែន ប៉ុន្តែតាមរយៈប្រសាសន៍របស់លោកនៅក្នុងពិធីធ្វើសច្ចារប្រណិធាន សរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីភារកិច្ចរបស់លោក Nguyen Phu Trong ផងដែរ។ មហាជនសុទ្ធតែជឿជាក់លើថា លោកនឹងបំពេញល្អនូវភារកិច្ចរបស់រដ្ឋនិងភារកិច្ចដែលបក្សប្រគល់ជូន”។

ចំណែកអ្នកបោះឆ្នោត Nguyen Xuan Anh នៅឃុំ Thang Loi ទីក្រុង Pleiku ខេត្ត Gia Lai បានចាត់ទុកថា ការដែលលោកអគ្គលេខាបក្សបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋមិនត្រឹមតែជាបំណងប្រាថ្នារបស់បុគ្គលលោកផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាបំណងប្រាថ្នារបស់អ្នកបោះឆ្នោតទូទាំងប្រទេសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ