អ្នកបោះឆ្នោតនៃប្រទេសអឺរ៉ុបចំនួន ២១ ចូលរួមការបោះឆ្នោតសភាអឺរ៉ុប
|
អ្នកបោះឆ្នោតទាំងអស់នៃប្រទេសអឺរ៉ុបចំនួន ២១ ចូលរួមការបោះឆ្នោតសភាអឺរ៉ុប (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៤ ឧសភា អ្នកបោះឆ្នោតនៃប្រទេសអឺរ៉ុបចំនួន
២១ បានចូលរួមការបោះឆ្នោតសភាអឺរ៉ុប (EP) សំដៅជ្រើសរើសតំណាងនៃប្រទេស និមួយៗនៅស្ថាប័ននិតិបញ្ញត្តិរបស់សហភពអឺរ៉ុប (EU) ។ មុននោះ ប្រទេសជាសមា
ជិក EU ចំនួន ៧ បានដំណើរការបោះឆ្នោតនេះ។ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវ
បាន ប្រកាសបន្ទាប់ពីការបោះឆ្នោតនៅអ៊ីតាលីបញ្ចប់នាម៉ោង ២៣ ថ្ងៃទី ២៥ ឧសភា
(តាម ម៉ោងតំបន់)។ ការបោះឆ្នោះសភាអឺរ៉ុបឆ្នាំ ២០១៤ ត្រូវបានធ្វើវិសោធនកម្មតាម
សន្ធិសញ្ញាទីក្រុង Lisbon តាមនោះ អាសនៈសរុបនៅសភាអឺរ៉ុបចំនួន ៧៥១ អាសនៈ
ត្រូវបានបែងចែកសំរាប់ប្រទេសជាសមាជិក EU ដោយឈរលើចំនួនប្រជាជននៃ
ប្រទេសនិមួយៗ។ ចំណុចថ្មីនៃការបោះឆ្នោត EP លើកទី ៨ នេះគឺដំណើរការបោះ ឆ្នោតគណៈកម្មាធិការអឺរ៉ុប (EC) នឹងត្រូវបានក្រុមប្រឹក្សាអឺរ៉ុបឧទ្ទេសនាមដោយឈរ
លើ លទ្ធផលនៃការបោះឆ្នោត EP។ បន្ទាប់នោះ សភាអឺរ៉ុបនឹងបោះឆ្នោតនិងអនុម័ត៕