|
អ្នកបោះឆ្នោតបណ្ដាដំបន់យកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទិនដល់ជីវភាពរស់នៅសង្គម (baohagiang.vn) |
Vovworld-អនុវត្តកម្មវិធីការងារ គណៈប្រតិភូសមាជិកសភាបណ្ដាដំបន់បានរៀបចំជួបប្រាស្រ័យអ្នកបោះឆ្នោតរាយការណ៍លទ្ធផលសម័យប្រជុំលើកទី១០រដ្ឋសភានីតិកាលទី១៣និងកត់សម្គាល់យោបល់អ្នកបោះឆ្នោត។
នាថ្ងៃទី៣ធ្នូលេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Ha Thi Khiet និងគណៈប្រតិភូសមាជិកសភានីតិកាលទី១៣ខេត្ត Ha Giang បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅដំបន់មួយចំនួនក្នុងខេត្ត។ បណ្ដាអ្នកបោះឆ្នោតមានបំណងសូមឲ្យស្ថាប័នមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់វិនិយោគលើហេដ្ឋានរចនាសម្ព័ន្ធសំរាប់បណ្ដាឃុំព្រំដែន ជួយឧបត្ថម្ភកសាងផ្ទះស្នាក់នៅសំរាប់គ្រូបង្រៀនសិស្សានុស្សិសអន្តេវាសិកដ្ឋាននៅដំបន់ឆ្ងាយដាច់ស្រយាលព្រំដែន។
គណៈប្រតិភូសមាជិកសភាខេត្ត Dak Nong បានជួបប្រាស្រ័យអ្នកបោះឆ្នោតនៅទីរួមខេត្ត Gia Nghia ស្រុក Tuy Duc, Dak R’Lap, Dak Song និង Dak Mil។ អ្នកបោះឆ្នោតបណ្ដាដំបន់ខេត្ត Dak Nong បានចាត់តុកសម័យប្រជុំលើកទី១០រដ្ឋសភានីតិកាលទី១៣បានវាយតំលៃស៊ីជម្រៅអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ អ្នកបោះឆ្នោត Dak Nong ក៏បានលើកឡើងសំណើរលើបញ្ហាមួយចំនួនស្ដិពីគមនាគមន៍ជនបទ។
នៅជំនួបប្រាស្រ័យជាមួយគណៈប្រតិភូខេត្ត Tra Vinh បន្ទាប់ពីសម័យប្រជុំលើកទី១០រដ្ឋសភានីតិកាលទី១៣ អ្នកបោះឆ្នោតខេត្ត Tra Vinh បានសម្ដែងការយកចិត្តទុកដាក់ទៅលើបញ្ហាបង្ការប្រឆាំងជំងឺសង្គម៕