អ្នកបោះឆ្នោតផ្តោតការយកចិត្តទុកដាក់លើបញ្ហាវិនិយោគសាធារណៈ

(VOVWORLD) -ក្នុងសម័យសួរដេញដោលនាព្រឹកថ្ងៃ ទី១៥មិថុនា រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀត ណាម លោក Nguyen Chi Dung បានអញ្ជើញឆ្លើយការសួរដេញដោល លើបញ្ហាមួយចំនួន នោះគឺដំណោះស្រាយប្រមូលផ្តុំរាល់ប្រភពកម្លាំងក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ ការបែងចែក និងជូនដំណឹងនូវផែនការស្តីពីទុនវិនិយោគពីថវិការរដ្ឋ  បង្កើនការគ្រប់គ្រង់ ជៀសវាងការខ្ជះខ្ជាយក្នុងការវិនិយោគសាធារណក៏ដូច ជាការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននានាសម្រាប់គំរោងការសំខាន់ៗរបស់ជាតិ ។ 
អ្នកបោះឆ្នោតផ្តោតការយកចិត្តទុកដាក់លើបញ្ហាវិនិយោគសាធារណៈ - ảnh 1

អ្នកបោះឆ្នោតផ្តោតការយកចិត្តទុកដាក់លើបញ្ហាវិនិយោគសាធារណៈ (រូបថតៈ Phuong Hoa -TTXVN)

ការសួរដេញដោលនិងឆ្លើយសំនួរដេញដោលទទួលបានការយកចិត្តទុក ដាក់ជាច្រើនពីអ្នកបោះឆ្នោតទូទាំងប្រទេស។ អ្នកបោះឆ្នោត Ha Hong Len នៅទីក្រុង Son La បានលើកមតិថា៖

        “ខ្ញុំឃើញថា លោករដ្ឋមន្ត្រីបានផ្តល់ចម្លើយយ៉ាងរាក់ទាក់។ លោកក៏បានផ្តល់ចម្លើយត្រង់ៗ នូវបញ្ហាដែលអង្គប្រជុំលើកឡើង។ខ្ញុំសង្ឈឹមថា លោករដ្ឋមន្ត្រីនឹងបន្ត មានការគ្រប់គ្រងយ៉ាងតឹងរឹងថែមទៀតលើបញ្ហាវិនិយោគសាធារណ”។

        ស្តីពីបញ្ហានៅសេសសល់លើវិស័យវិនិយោគ អ្នកបោះឆ្នោត Do Thi Thuy នៅទីក្រុងHa Long ខេត្ត Quang Ninh បានចាត់ទុកថា៖

        “យោងតាមស្ថានភាពជាក់ស្តែង ប្រភពទុនវិនិយោគសាធារណមាននិន្នាការ ថយចុះក្នុងចំណោមទុនវិនិយោគសរុប។តាមនោះ ដើម្បីរៀបចំឡើងវិញរចនាសម្ព័ន្ធ វិនិយោគសាធារណនិងលើកកំពស់ប្រសិទ្ធភាពវិនិយោគសាធារណ គឺត្រូវកំណត់ ច្បាស់នូវតួនាទីរបស់រដ្ឋក្នុងនោះមានសហគ្រាសរដ្ឋ។ ជាពិសេសត្រូវកសាងផែនការអភិវឌ្ឍន៍ជាតិនិងមានទស្សនវិស័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ