អ្នកបោះឆ្នោតភាគច្រើននៅ Scotland មានគោលបំណងរក្សានៅចក្រភពអង់គ្លេស
|
អ្នកបោះឆ្នោតភាគច្រើននៅ Scotland មានគោលបំណងរក្សានៅចក្រភពអង់គ្លេស (VNA) |
(VOVworld) – នាថ្ងៃទី ៣០ កក្កដា តាមស្ទង់មតិរបស់ក្រុមហ៊ុន YouGov បាន
ប្រកាសថា៖ អ្នកបោះឆ្នោតភាគច្រើននៅ Scotland នៅមានគោលបំណងរក្សានៅ
ចក្រភពអង់គ្លេស ហើយមិនគាំទ្រប្រកាសឯករាជ្យដើម្បីចូលរួមសហភាពអឺរ៉ូប
(EU) ទេ។ YouGov ក៏បានព្រមានគណៈបក្សជនជាតិ Scotland (SNP) គប្បីប្រុង
ប្រយ័ន្នថែមទៀតប្រិសនបើស្វែងរកវិធានការណ៍ជំរុញផែនការរៀបចំការបោះ
ប្រជាមតិប្រជាជនលើកទី ២ ស្តីពីការចាកចេញពីចក្រភពអង់គ្លេស។ តាម
ទូរលេខស្ថិតិរបស់ YouGov បានឲ្យដឹងថា៖ មានអ្នកបោះឆ្នោតចំនួន ៥៤%
គាំទ្រ ការរក្សានៅចក្រភពអង់គ្លេស រីឯ ៤៦% អ្នកបោះឆ្នោតប្រឆាំង។
ដោយហេតុនេះ អត្រាអ្នកគាំទ្រការដែល Scotland ប្រកាសឯករាជ្យបាន
ធ្លាក់ចុះយ៉ាងខ្លាំង ក្នុងកា លៈទេសៈ អង់គ្លេសទើបនឹងចាកចេញពី EU៕