អ្នកបោះឆ្នោតភាគច្រើនមិនជឿទុកចិត្តលើគោលនយោបាយការទូតរបស់អាមេរិកចំពោះបញ្ហាកូរ៉េខាងជើង

(VOVWORLD) - យោងតាមលទ្ធផលនៃការស្ទង់មតិសាធារណជនដែលធ្វើឡើងដោយ Hill-HarixX Poll l បានប្រកាសកាលពីថ្ងៃទី ១៩ ខែកក្កដាថា ចំនួនអ្នកបោះឆ្នោតអាមេរិកបាននិយាយថាពួកគេមិនជឿជាក់លើគោលនយោបាយការទូតរបស់ ប្រធានាធិបតីអាមេរិកលោក Trump ចំពោះបញ្ហាប្រទេសកូរ៉េខាងជើង ដែលនឹងនាំមកនូវលទ្ធផលចុងក្រោយគឺជាការរំលាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនេះផងដែរ។
អ្នកបោះឆ្នោតភាគច្រើនមិនជឿទុកចិត្តលើគោលនយោបាយការទូតរបស់អាមេរិកចំពោះបញ្ហាកូរ៉េខាងជើង - ảnh 1ប្រធានាធិបតីអាមេរិកលោក Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន 

ការស្ទង់មតិនេះបានបង្ហាញថា មានអ្នកបោះឆ្នោតអាមេរិក ៥៤ % បានសង្ស័យលើលទ្ធភាពដែលទំនាក់ទំនងជិតស្និទ្ធរវាងប្រធានាធិបតីអាមេរិក និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន នឹងនាំមកនូវលទ្ធផលចុងក្រោយគឺជាការរំលាយនុយក្លេអ៊ែរ ខណៈដែលមានត្រឹមតែ ៣១% បានបង្ហាញនូវទំនុកចិត្តថាវិធីសាស្ត្ររបស់ Trump នឹងធ្វើឱ្យកូរ៉េខាងជើងលុបចោលមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងការស្ទង់មតិនេះដែរ អ្នកបោះឆ្នោតចំនួន ៧០% របស់គណបក្សប្រជាធិបតេយ្យមិនជឿទុកចិត្តលើវិធីសាស្រ្តរបស់លោក Trump បើប្រៀបធៀបទៅនឹងអ្នកបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋចំនួន ៣៥% ដែលមានទស្សនៈស្រដៀងគ្នាផងដែរ។ មានអ្នកបោះឆ្នោតឯករាជ្យជាងពាក់កណ្តាលស្នើនឹង ៥៦% បានគាំទ្រទស្សនៈរបស់អ្នកបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យដោយអះអាងថាទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក Trump នឹងមិននាំទៅការរំលាយអាវុធនុយក្លេអ៊ែរនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ