អ្នកបោះឆ្នោតមានការសប្បាយរីករាយចំពោះលទ្ធផលទទួលបានពីខឿនសេដ្ឋកិច្ចក្នុងត្រីមាសទី១ឆ្នាំ២០១៨

(VOVWORLD) -បន្តកម្មវិធីធ្វើការនៃកិច្ចប្រជុំលើកទី៥ រដ្ឋសភា វៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី ២២ខែឧសភា រដ្ឋសភាបានពិភាក្សាតាមក្រុម ដោយវាយតម្លៃបំពេញបន្ថែមនូវលទ្ធផល អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងថវិការរដ្ឋឆ្នាំ២០១៧ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមនិងថវិការរដ្ឋនាប៉ុន្មានខែដើមឆ្នាំ២០១៨ រួមទាំងការទូទាត់ ថវិការរដ្ឋឆ្នាំ២០១៦ ផងដែរ។

អ្នកបោះឆ្នោតមានការសប្បាយរីករាយចំពោះលទ្ធផលទទួលបានពីខឿនសេដ្ឋកិច្ចក្នុងត្រីមាសទី១ឆ្នាំ២០១៨ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៤ 

ធ្វើការពិភាក្សាអំពីលទ្ធផលអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០១៧និង ប៉ុន្មាន ខែដើមឆ្នាំ២០១៨ សមាជិកសភាបានចាត់ទុកថា៖ អ្នកបោះឆ្នោតនិងប្រជាជន មានក្តីសោមនស្សរីករាយដោយឃើញការមមាញឹកនិងត្រឹមត្រូវរបស់រដ្ឋាភិបាល ក្នុងការបញ្ជាណែនាំ អនុវត្តន៍ម្ចាស់ការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច ចិត្តនិងការសន្និដ្ឋានរបស់មជ្ឈឹមបក្សនិងរដ្ឋសភា។ លោកស្រី Mai Thi Phuong Hoa សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មកាច្បាប់របស់រដ្ឋសភានិងជាសមាជិកាសភាខេត្ត Nam Dinh បានចែករំលែកថា៖“ក្នុងកិច្ចការត្រួតពិនិត្យ អធិការកិច្ចនោះ រដ្ឋាភិបាលបានម្ចាស់ការបញ្ញាណែនាំ ដោយប្តូរផ្តាច់និងជាក់ស្តែងចំពោះរាល់បញ្ហាដែលត្រូវបានសង្គមផ្តោតសំខាន់ពិសេស។ សម្រាប់បញ្ហាស្មុគស្មាញកើតមានឡើងនាពេលកន្លងទៅ រដ្ឋាភិបាលក៏បានបញ្ជា ណែនាំយ៉ាងមឹងមាត់ដើម្បីប្រកាសការសន្និដ្ឋានរបស់អធិការកិច្ចតាមមធ្យោបាយសាធារណៈ។ ធ្វើបានដូច្នេះ ប្រជាជននិងអ្នកបោះឆ្នោតទើបដល់ច្បាស់ពីការងារអធិការកិច្ច របស់រដ្ឋាភិបាលដែរ”។

នាពេលរសៀល រដ្ឋសភាបានផ្ទៀងស្តាប់នូវរបាយការណ៍ត្រួតពិនិត្យ ស្តីពីសេចក្តីព្រាង ច្បាប់ប៉ូលីស្តសមុទ្រវៀតណាមនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ការពារជាតិ (ធ្វើវិសោ ធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ