អ្នកបោះឆ្នោតវីណេហ្ស៊ូអេឡាទៅបោះឆ្នោតប្រធានាធិបតី
មជ្ឈដ្ឋានមន្ត្រីសន្តិសុខវីណេហ្ស៊ូអេឡាបានអោយដឹងថា÷ មណ្ឌលបោះឆ្នោតចំនួន ១៤ ០០០ កន្លែងត្រូវបានត្រៀមជាស្រេច ចំពោះការបោះឆ្នោតនៅប្រទេស
នេះ នាថ្ងៃទី ១៤ មេសា។ ថ្លែងមតិ បន្ទាប់ពីជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សារ
បោះ ឆ្នោតជាតិ Tibisay Lucena មេបញ្ជាការធ្វើសកម្មភាពយុទ្ធសាស្ត្រយោធា លោក
Wilmer Barrientos បានអោយដឹងថា÷ ហិបឆ្នោតចំនួន១០០% ត្រូវបានត្រៀមជា
ស្រេច ចំពោះការបោះឆ្នោតប្រធានាធិបតី និងលោកក៏បានអះអាងថា÷ កងកម្លាំង សន្តិសុខបានដំណើការពិនិត្យឡើងវិញ បណ្ដាញការពារនៅមណ្ឌលបោះឆ្នោតនា
នា ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ មុននោះ វីណេ ហ្ស៊ូអេឡាក៏បានជូនដំណឺងថា÷ នឹងបិទទ្វាព្រំដែនលើផ្លូវគោក ក្នុងរយះពេល១ សប្ដាហ៍ ពីថ្ងៃទី៩មេសា មក ដើម្បីត្រៀមរៀបចំអោយការបោះគំរូតនេះដែរ៕