អ្នកបោះឆ្នោតវៀតណាមវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំពិភាក្សារបស់រដ្ឋសភាចំពោះសេចក្តីព្រាងច្បាប់ដីធ្លី
|
អ្នកបោះឆ្នោតវៀតណាមវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំពិភាក្សារបស់រដ្ឋសភាចំពោះសេចក្តី
ព្រាងច្បាប់ដីធ្លី(internet) |
(VOV)_នាព្រឹកថ្ងៃទី ៦ វិច្ឆិកាសម័យប្រជុំពិភាក្សារបស់រដ្ឋសភាវៀតណាមចំពោះ
ខ្លឹមសារមួយចំនួននៅមានការខ្វែងគំនិត នៃសេចក្ដីព្រាងច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម)
ដែលទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីអ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។ អ្នកបោះឆ្នោត A byot នៅខេត្ត Kon Tum បានចាត់ទុកថា៖ សេចក្តីព្រាងច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម)ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ប្រសិនបើបានរដ្ឋសភាអនុម័តគឺមាន ការជះឥទ្ធិពលសកម្មជាច្រើនចំពោះបណ្ដាអង្គការ បុគ្គល គ្រួសារប្រើប្រាស់ដីធ្លី
តាមនោះមានការជះឥទ្ធិពលទៅដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
រីឯ អ្នកបោះឆ្នោត Lam Hoai Thuong នៅទីក្រុង Yen Bai (ភាគខាងជើង វៀតណាម) បានចាត់ទុកថា៖
“ ខ្ញុំឃើញថា៖ បណ្ដាសមាជិក សមាជិកាសភាបានពិភាក្សា រួមមតិដ៏ស្មោះ
ត្រង់ និងមានការទទួលខុសត្រូវ។ ប្រសិនបើដូចជាអ្វីៗដែលបានប្រព្រឹត្តទៅក្នុង កិច្ចប្រជុំពិភាក្សារបស់រដ្ឋសភាលើកនេះគឺ នាពេលខាងមុខនេះ ការលក់ដូរដីធ្លី
កំណត់តំលៃដីធ្លីនឹងប្រព្រឹត្តទៅយ៉ាងម៉ត់ចត់ជាង ការប្រមូលយកដីធ្លីក៏ធានាបាន ផលប្រយោជន៍សំរាប់ប្រជាជន។ ខ្ញុំសង្ឍឹមថា៖សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម
នេះនឹងបានរដ្ឋសភានឹងបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំលើកនេះដែរ៕”