|
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវៀតណាមលោក Nguyen Thai Binh ឆ្លើយការសួរដេញដោល។ |
(VOVworld) - បន្តតាមដានសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោល
ដែលកំពុងប្រព្រឹត្តទៅនៅសម័យប្រជុំលើកទី១០របស់រដ្ឋសភា នាព្រឹកថ្ងៃទី១៧
វិច្ឆិកា អ្នកបោះឆ្នោត Dinh Dinh Tuan នៅទីក្រុងហូជីមិញ បានវាយតំលៃខ្ពស់ចំពោះ
ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តន៍សេចក្ដីសំរេចចិត្តរបស់រដ្ឋសភា។
តាមលោក Tuan ថា មេដឹកនាំក្រសួង ស្ថាប័ននានាបានអនុវត្តន៍ល្អនូវភារកិច្ចរបស់
ខ្លួន មានការខំប្រឹងប្រែងជាច្រើនដើម្បីកែលំអររូបភាពរបស់ផ្នែកដូច ជាការសន្យា
ចំពោះមុខសមាជិកសមាជិកាសភា។ អ្នកបោះឆ្នោត Vu Ba Hiep នៅទីក្រុង Can
Tho មានការពេញចិត្តចំពោះការ ឆ្លើយការសួរដេញដោលរបស់រដ្ឋមន្រ្តីក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat។រីឯអ្នកបោះឆ្នោត Nguyen Xuan
Huy នៅខេត្ត Bac Ninh បាន ចាត់ទុកថា សម័យសួរដេញដោលបានប្រព្រឹត្តទៅ
ប្រកបដោយប្រជាធិបតេយ្យ ហើយជួយឲ្យអ្នកបោះឆ្នោតក្ដាប់បាននូវព័ត៌មាន
អំពីស្ថានភាពប្រទេសជាតិ៕