អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះសម័យពិភាគ្សារបស់រដ្ឋសភាអំពីស្ថានភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

(VOVworld) - តាមរបៀបវារៈនៃសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣ នា
ព្រឹកថ្ងៃទី២ វិច្ចិកា សមាជិកសមាជិការសភាវៀតណាមបានពិភាគ្សាអំពីលទ្ធផលនៃ
ការអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និងផែនការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមឆ្នាំ២០១៦។តាមដានដោយផ្ទាល់នូវសម័យប្រជុំលើកនេះតាមរលកវិទ្យុ
សម្លេង ទូរទស្សន៍ អ្នកបោះឆ្នោតជាច្រើនកុះករនៅទូទាំងប្រទេស បានវាយតំលៃ
ខ្ពស់ចំពោះគុណភាពនៃសម័យប្រជុំលើកនេះ។លោក Bui Gia Hieu អ្នកបោះឆ្នោត
នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានចែករំលែកថា៖
“ខ្ញុំយកចិត្តទុកដាក់ដល់បញ្ហាចំនួន២។ទី១គឺបញ្ហារៀបចំរចនាសម្ព័ន្ធធនាគារឡើង
វិញ គ្រប់គ្រងបាននូវអត្រាអតិផរណានិងបន្តមានវិធានការជួយឧបត្ថម្ភឲ្យអង្គភាព
អាជីវកម្មទាក់ទងនឹងប្រភពទុន។ទី២គឺបញ្ហាប្រជាកសិករមិនទាន់បានយន្តការរដ្ឋ
ជួយឧបត្ថម្ភ បង្កលក្ខណៈកសាងពាណិជ្ជសញ្ញាកសិផលវៀតណាម”។
អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះសម័យពិភាគ្សារបស់រដ្ឋសភាអំពីស្ថានភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ - ảnh 1
សមាជិកសភាពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ (រូបថត៖TTXVN)

រីឯលោក A Linh អ្នកបោះឆ្នោតនៅខេត្ត Kon Tum តំបន់ខ្ពង់រាបភាគកណ្ដាលវៀត
ណាមបានឲ្យដឹងថា៖
 “យើងខ្ញុំស្នើរឲ្យរដ្ឋ រដ្ឋសភាមានគោលនយោបាយអនុគ្រោះថែមទៀតអំពីបញ្ហា
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ក្រីក្រ ប្រមូលផ្ដុំវិនិយោគនៅតំបន់ឆ្ងាយដាច់
ស្រយាលនានា។ស្នើរឲ្យរដ្ឋាភិបាលមានគោលនយោបាយប្រមូលទិញកសិផល
និងប្រើប្រាស់ផលិតផលសំរាប់ប្រជាកសិករ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ