អ្នកបោះឆ្នោតស្រុះចិត្តគមនិតចំពោះគោលជំហររបស់រដ្ឋសភាស្ដីពីបញ្ហាសមុទ្រខាងកើត

អ្នកបោះឆ្នោតស្រុះចិត្តគមនិតចំពោះគោលជំហររបស់រដ្ឋសភាស្ដីពីបញ្ហាសមុទ្រខាងកើត - ảnh 1
សមួយប្រជុំ លើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៣ (TTXVN)

(VOV)_សមួយប្រជុំ លើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៣ បានចេញ
សេចក្ដីប្រកាសដោយបានអះអាងថាការដែលចិនបានដាក់ស្ថានីយខួង Haiyan
 Shiyou ៩៨១ ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់​ខ្ពង់រាបបាតសមុទ្ររបស់វៀត ណាម គឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិប​តេយ្យភាព សិទ្ធិអធិបតេយ្យភាព សិទ្ធិ
យុត្តា ធិការរបស់វៀតណាម។ រដ្ឋ​សភាក៏បានអំពាវនាវអោយប្រជាពលរដ្ឋ  យុទ្ធ ជនទាំងមូលនៅក្នុងប្រទេស និងជនវៀតណាមនៅឯបរទេស ប្តេជ្ញាប្រឆាំងជំទាស់
រាល់អំពើខុសឆ្គង​របស់ចិន។ ស្ដីពីបញ្ហានេះ លោក Ha Thanh Xuan អ្នកបោះឆ្នោត
មួយនាក់​នៅខេត្ត Yen Bai (ភាគខាងជើងវៀតណាម) បានចាត់ទុកថា៖

          “ រដ្ឋសភាបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាការពារសមុទ្រ កោះដ៏​ពិសិទ្ធិរបស់ មាតុប្រទេស។ យើងខ្ញុំស្រុះចិត្តគំនិត និងប្តេជ្ញា ការពារអធិបតេយ្យភាពរបស់មាតុ
ប្រទេស។”

          រីឯ លោក Pham Van Sinh អ្នកបោះឆ្នោតមួយនាក់ ទីក្រុង Buon Ma Thuot
 ខេត្ត Dak Lak បានអោយដឹងថា៖

          “ យើងខ្ញុំស្រុះចិត្តគំនិត និងឯកភាពយ៉ាងខ្ពស់បំផុត ចំពោះការដោះ​ស្រាយ បញ្ហាសមុទ្រខាងកើតតាមសន្តិវិធី ដូចជាបណ្ដាថ្នាក់ដឹកនាំបក្ស​ រដ្ឋសភា រដ្ឋវៀត
ណាម ដែលបានប្រកាស៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ