អ្នកបោះឆ្នោតអាមេរិកជាង ៩៥ លាននាក់ទៅបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មុនកាលកំណត់

(VOVWORLD) - យោងតាមការធ្វើស្ថិតិរបស់គម្រោងបោះឆ្នោតរបស់សហរដ្ឋអាមេរិក ចំណុះសាកលវិទ្យាល័យ Florida បានឲ្យដឹងថា មានអ្នកបោះឆ្នោតជាង ៩៥ លាននាក់បានទៅបោះឆ្នោតមុនកាលកំណត់ ១ ថ្ងៃ។ តួរលេខនេះស្នើនឹង ៦៩% នៃសន្លឹកឆ្នោតសរុបក្នុការបោះឆ្នោតកាលពីឆ្នាំ ២០១៦។ 
អ្នកបោះឆ្នោតអាមេរិកជាង ៩៥ លាននាក់ទៅបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មុនកាលកំណត់ - ảnh 1 អ្នកបោះឆ្នោតរង់ចាំជាជួរដើម្បីបោះឆ្នោត (រូបថត៖ REUTERS / Nick Oxford)

មូលហេតុដែលប្រជាជនអាមេរិកបានទៅបោះឆ្នោតមុនកាលកំណត់តាមរយៈទំរង់បោះឆ្នោតផ្ទាល់ និងតាមប្រៃសណីយ៍ គឺដោយសារជំងឺរាតត្បាតកូវីដ ១៩ ដែលបានធ្វើឲ្យប្រជាជនចំនួន ២៣០ ពាន់នាក់ត្រូវស្លាប់នៅសហរដ្ឋអាមេរិក។ នាបច្ចុប្បន្នុនេះ លោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យបាននាំមុខ លោក Donad Ttrump មកពីគណបក្សសាធារណៈរដ្ឋ ពី ៨ ទៅ ១០ ពិន្ទុ ក្នុងការស្ទង់មតិនៅទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយ ការប្រកួតរវាងបេក្ខជនទាំងពីរនៅតែខ្លាំងក្លានៅតាមរដ្ឋយុទ្ធសាស្ត្រ ដូចជា Arizona, Florida និងរដ្ឋ North Carolina ដែលជាទីកន្លែងអាចសម្រេចលទ្ធផលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ