អ្នកបោះឆ្នោតអាមេរិកប្រឆាំងជំទាស់បញ្ហាប្រាក់ជះឥទ្ធិពលទៅលើខឿននយោបាយ
|
អ្នកបោះឆ្នោតអាមេរិកប្រឆាំងជំទាស់បញ្ហាប្រាក់ជះឥទ្ធិពលទៅលើខឿននយោបាយ (Image: VNA) |
(VOVworld) – មនុស្សចំនួន ១២០០ នាក់ត្រូវចាប់ឃុំខ្លួនជាបណ្តោះអាសន្ន
ក្នុងបណ្ដាការធ្វើបាតុកម្មនៅខាងក្រៅរដ្ឋសភាអាមេរិកដែលបានអូសបន្លាយ
ក្នុង រយៈពេល ៨ ថ្ងៃកន្លងទៅសំដៅប្រឆាំងជំទាស់ស្ថានភាពខឿននយោ
បាយកំពុង រងឥទ្ធិពលដោយប្រាក់ជាពិសេសទាក់ទិកដល់បណ្ដាយុទ្ធនាការ
ចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីនាបច្ចុប្បន្នរបស់បេក្ខជន
នានានៃគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាសធារណៈរដ្ឋ។ ក្រុម
បាតុកម្មចំនួន ២៦០ មកពីគ្រប់ទិសទីក្នុងទូទាំងប្រទេសអាមេរិកបានប្រមូល
ផ្តុំនៅភ្នំ Capitol សំដៅប្រឆាំងជំទាស់សាលក្រមមួយរបស់តុលាការកំពូល
អាមេរិកឆ្នាំ ២០១០ ដែលគេចាត់ទុកគឺអយុត្តិធម៌ហើយដាស់តឿនរដ្ឋសភា
នៃប្រទេសនេះអនុម័តលើបណ្ដាច្បាប់ដែលធានាថា៖អ្នកបោះឆ្នោតទាំង
ឡាយ សុទ្ធតែសមភាពជាមួយគ្នា។ តាមសាលក្រមពោលខាងលើបណ្ដា
គណៈកម្មាធិការធ្វើសកម្មភាពនយោបាយកំពូល (PAC) មិនត្រូវបានដាក់
កំហិតក្នុងការរៃអង្គាសមូលនិធីចលនារកសំលេង ឆ្នោតទេ។ ប្រការនេះ
មានន័យថា៖ សម្ព័ន្ធក្រុមហ៊ុននានាអាចប្រើប្រាស់ប្រាក់របស់ខ្លួនដើម្បីជះ
ឥទ្ធិពលដល់យុទ្ធនាការចលនាសម្លេងគាំទ្ររបស់បេក្ខជន៕