អ្នកបោះឆ្នោតអាមេរិកប្រមាណ១៤៦លាននាក់គ្រោងនឹងទៅបោះឆ្នោតប្រធានាធិបតី

អ្នកបោះឆ្នោតអាមេរិកប្រមាណ១៤៦លាននាក់គ្រោងនឹងទៅបោះឆ្នោតប្រធានាធិបតី - ảnh 1
អ្នកបោះឆ្នោតអាមេរិកចូលរួមបោះឆ្នោតជាមុន (រូបថត៖Reuters)

(VOVworld) - ថ្ងៃទី៨ វិច្ចិកា អ្នកបោះឆ្នោតប្រមាន១៤៦លាននាក់ក្នុងចំណោម
អ្នកបោះឆ្នោតអាមេរិកសរុបចំនួន២០០លាននាក់ នឹងទៅបោះឆ្នោតជាផ្លូវការដើម្បី
ជ្រើសរើសប្រធានាធិបតីជំនាន់ទី៤៥របស់សហរដ្ឋអាមេរិក។៤ថ្ងៃមុននឹងការបោះ
ឆ្នោតជាផ្លូវការ អ្នកបោះឆ្នោតចំនួន៣៧លាននាក់បានទៅបោះឆ្នោតជាមុននៅ៣៨
រដ្ឋ។
ការស្ទង់មតិថ្មីបំផុតសរឲ្យឃើញថា បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យ
លោកស្រី Hillary Clinton កំពុងនាំមុខបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក
 Donald Trump ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោត។
នាថ្ងៃទី៧ វិច្ចិកានាយកស្ថាប័នស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) លោកJames
Comey ប្រកាសថា ស្ថាប័ននេះនៅរក្សាការសន្និដ្ឋានកាលពីចុងខែកក្កដាដែលថា
លោក ស្រី Hillary Clinton នឹងមិនប្រឈមនឹងការចោទប្រកាន់ខាងព្រហ្មទ័ណ្ឌទាក់
ទិនដល់រឿងអាស្រូវសំបុត្រអ៊ីម៉ែលនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ