អ្នកបោះឆ្នោតអាមេរិកសង្ស័យអំពីសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចនៃរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump

(VOVWORLD) - លទ្ធផលនៃការស្ទង់មតិដែលបានចេញផ្សាយនាថ្ងៃទី ២១ ខែសីហាបានបង្ហាញថាអ្នកបោះឆ្នោតជិត ៥០% ដែលគាំទ្រប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាពួកគេនឹងទម្លាក់កំហុសទៅសើថ្នាក់ដឹកនាំរូបនេះប្រសិនបើខឿនសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិ ។
អ្នកបោះឆ្នោតអាមេរិកសង្ស័យអំពីសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចនៃរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump - ảnh 1ទង់ជាតិអាមេរិក (រូបថត៖ TTXVN)

ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈអ៊ិនធើណែតដោយមានអ្នកបោះឆ្នោតចុះឈ្មោះបោះចំនួន ១,៩៩៨ នាក់ នាព្រឹកថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ ខែ       សីហា។ លទ្ធផលបានបង្ហាញថាអ្នកឆ្លើយសំណួរចំនួន ៤២% ដែលបានបោះឆ្នោតជ្រើសរើសលោក Trump ក្នុងការបោះឆ្នោតនាឆ្នាំ ២០១៦ បាននិយាយថា នឹងបង្ខំ Trump លោកទទួលខុសត្រូវមួយចំណែកសំរាប់វិបត្តិសេដ្ឋកិច្ច រីឯ ៧% នៃអ្នកបោះឆ្នោតធ្លាប់បោះឆ្នោតជ្រើសរើសលោក Trump បានឆ្លើយថា ប្រធានាធិបតីអាមេរិកនឹងទទួលខុសត្រូវសំខាន់ប្រសិនបើមានហានិភ័យកើតមានឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ