អ្នកបោះឆ្នោះវៀតណាមវាយតំលៃខ្ពស់ចំពោះសកម្មភាពសួរដេញដោលនៅរដ្ឋសភា

(VOVworld) - បណ្ដាសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅសម័យ
ប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៣ ក្នុងរយៈពេល៣ថ្ងៃកន្លងមក ទទួល
បានការយកចិត្តទុកដាក់ តាមដានរបស់អ្នកបោះឆ្នោតយ៉ាងច្រើនកុះករ។អ្នកបោះ
ឆ្នោតបានចាត់ទុកថា ប្រមុខដឹកនាំបណ្ដាផ្នែកទាំងអស់ក៏ដូចជារដ្ឋាភិបាល បានឆ្លើយ
បំភ្លឺស្មោះត្រង់សំនួររបស់សមាជិកសមាជិការសភា។លោក Kim Vinh Phuc អ្នកបោះ
ឆ្នោតនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានឲ្យដឹងថា៖
“ខ្ញុំឃើញថានៅសម័យប្រជុំលើកនេះ រដ្ឋសភា បានមាំចេញស្មោះត្រង់បទអន្តរាគម
និងផ្ដល់មតិសំរាប់សកម្មភាពទាំងឡាយរបស់សង្គម។បណ្ដារដ្ឋមន្រ្តីបានឆ្លើយល្អ
ជាង គ្រប់គ្រាន់ជាង បើប្រៀបធៀបនឹងសម័យប្រជុំមុននេះ”។ស្ដីពីការឆ្លើយរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung នៅសម័យ
ប្រជុំលើកនេះ អ្នកបោះឆ្នោត Truong Minh Tung នៅខេត្ត Binh Thuan ភាគកណ្ដាល
វៀតណាម​បានឲ្យដឹងថា៖

អ្នកបោះឆ្នោះវៀតណាមវាយតំលៃខ្ពស់ចំពោះសកម្មភាពសួរដេញដោលនៅរដ្ឋសភា - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ឆ្លើយការសួរដេញដោល


“ខ្ញុំឃើញថាការឆ្លើយរបស់នាយករដ្ឋមន្រ្តីជាច្បាស់លាស់ណាស់ ដោយបានលើក
ឡើងបញ្ហាស្នូល បំភ្លឺរាល់សកម្មភាពរបស់រដ្ឋាភិបាល។ជាពិសេសគឺ ខ្ញុំយកចិត្តទុក
ដាក់ដល់ការឆ្លើយរបស់នាយករដ្ឋមន្ត្រីអំពីបញ្ហាសមុទ្រខាងកើត ទំនាក់ទំនងជា
មួយចិន ដែលក្នុងនោះបង្ហាញពីគោលជំហរគោលមាគ៌ារកិច្ចការបរទេសរបស់
ប្រទេសជាតិ បង្ហាញច្បាស់ពីការដែលវៀតណាមដាក់អធិបតេយ្យភាពឡើងខ្ពស់
ជាងអ្វីៗទាំងអស់។ខ្ញុំចាត់ទុកថា ប្រការនោះជាសមស្របជាមួយគំនិតអារម្មណ៍
របស់ជនវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ