អ្នកប្រាជ្ញបារំាងវាយតម្លៃខ្ពស់ចំពោះបទថ្លែងមតិរបស់នាយករដ្ឋមន្រ្តីវៀតណាមស្តីអំពីទំនាក់ទំនងវៀតណាមបារំាង
|
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថ្លែងមតិនៅវិទ្យាស្ថាន
ស្រាវជ្រាវអន្តរជាតិបារំាង (រូបថតៈ Chinhphu.vn) |
(VOVworld)-ក្រោមចំណងជើងថា “ដៃគូយុទ្ធសាស្រ្តវៀតណាម-បារំាង៖ កសាងទំ
នុកទុកចិត្តយុទ្ធសាស្រ្តដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងភាព សម្បូរុងរឿង” បទថ្លែងមតិរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung នៅវិទ្យាស្ថាន
ស្រាវជ្រាវអន្តរជាតិបារំាងនាថ្ងៃទី២៤កញ្ញា បានទាក់ទាញ ចំណាប់អារម្មណ៌ចំពោះ
អ្នកប្រាជ្ញបារំាង។ លោក Gregoire Postel-Vinay ប្រធានផ្នែកយុទ្ធសាស្រ្តចំណុះ
ក្រសួងស្តារសេដ្ឋកិច្ចបារាំងវាយតម្លៃថា៖
លោកនាយករដ្ឋមន្រ្តីបានមានបទថ្លែងមតិពន្យល់ច្បាស់លាស់អំពីទំនាក់ទំនង
ដៃគូរយុទ្ធសាស្រ្តរវាងបារំាងនិងវៀតណាម ព្រមទាំងលើកឡើងលំអិតលើ វិស័យជា
ច្រើន ផែនការអភិវឌ្ឍន៌កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៌ដោយតុល្យភាព។ លោក
ក៏រំលឹកឡើងវិញដល់ទំនាក់ទំនងប្រវត្តិសាស្រ្ត លក្ខណៈវប្បធម៌ ប្រហាក់ប្រហែលរវាង
ប្រទេសទាំងពីរប្រដូចជាគ្រឹះស្ថានសំខាន់។ បណ្តាវិស័យដែលលោកនាយករដ្ឋមន្រ្តី
នាំចេញខ្ញុំចាត់ទុកថាប្រទេសទាំងពីរនឹងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជាវិស័យថាមពល សុវត្ថិភាពស្បៀងអារហារជាដើម”។
លោកស្រី Francoise Nicolas ទទួលបន្ទុកទ្វីបអាស៊ីរបស់វិទ្យាស្ថានស្រាវ ជ្រាវ
អន្តរជាតិបារំាង IFRI អះអាងថា ៖
“លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងបារំាង-វៀតណាម មាំមួន។ បទថ្លែងបតិរបស់លោកគឺក្រឡែកមើលអំពីទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត ជាមួយបារាំង
ដោយមានទស្សនវិស័យយូរអង្វែងនិងសុទិដ្ឋិនិយម។ បទថ្លែងមតិ នេះត្រូវបានរៀបចំ
មត់ចត់ លំអិត និងទាក់ទាញចំណាប់អារម្មណ៌អំពីការទទួល រាល់សំនួរដោយ
ប្រធានបទជាច្រើននិងចម្លើយយ៉ាងលំអិត”។
តាមអ្នកជំនាញការអំពីប្រវត្តិសាស្រ្តនយោបាយ យោធាបារំាង Pierre Journoudថា នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានបង្កើតបានរូបភាព ថ្មីរបស់វៀតណាម
ទៅកាន់មជ្ឈដ្ឋានអ្នកប្រាជ្ញ និងអ្នកវិទ្យាសាស្ត្របារំាង៕