អ្នកប្រាជ្ញរុស្ស៊ីគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយអនុសញ្ញាច្បាប់សមុទ្រ
|
អ្នកប្រាជ្ញរុស្ស៊ីគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយអនុសញ្ញាច្បាប់សមុទ្រ |
(VOV)_ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មកាន ទីភ្នាក់ងារសារព័ត៍មានវៀតណាម
ប្រចាំនៅទីក្រុងមូស្គូ (រុស្ស៊ី) បណ្ដាអ្នកប្រាជ្ញ អ្នកជំនាញការអំពីវៀតណាម និងតំ
បន់អាស៊ីអាគ្នេយ៍បានចាត់ទុកថា៖ ស្ថានភាពនៅសមុទ្រខាងកើត ក្នុងឆ្នាំ ២០១៥
មានបំរ៉ែបំរួលជាច្រើន ហើយបញ្ហានេះមិនទាន់មានដំណើការដោះស្រាយតាមផ្លូវ
ការទូតធំណាមួយឡើយ។ បណ្ដាអ្នកប្រាជ្ញបានអះអាងថា៖ចិនមិនអាចមិនបន្តអ
នុវត្តបណ្ដាគោលនយោបាយតឹងរឹង និងបង្ករឿងហេតុនៅសមុទ្រខាងកើតទៀតឡើយ ដោយសារ៖ ដើម្បីផលប្រយោជន៍ធំដែលសមុទ្រខាងកើតនាំមក រួមជាមួយ
គោលដៅរក្សាស្ថិរភាពអំពីថាមពល ដែលចិនមិនចង់ចែករំលែកជាមួយប្រទេស
ផ្សេងៗ។ ទីពីរគឺចិនមានមហិច្ឆតាគ្រប់គ្រងកាន់កាប់សមុទ្រខាងកើតទាំងស្រុង
ហើយថែមទាំងសមុទ្រប៉ាស៊ីហ្វីកទៀតផង។ ស្ដីពីដំណោះស្រាយសំរាប់បញ្ហា
សមុទ្រខាងកើតនេះ បណ្ដាអ្នកជំនាញការថា ត្រូវគាំទ្រភាគីនានាដោះស្រាយជំ
លោះដោយសន្តិវិធី គោរពអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ១៩៨២៕