អ្នកប្រាជ្ញអង់គ្លេស៖ បុណ្យតេតឆ្លុះបញ្ចាំងពីទិដ្ឋភាពចម្រុះនៃវប្បធម៌វៀតណាម

(VOVWORLD) - ទំនៀមទម្លាប់នៃបុណ្យេតេដ៏ស្រស់ស្អាតមួយទៀត ដែលបង្ហាញពីវប្បធម៌អេកូឡូស៊ីរបស់វៀតណាមគឺការដាំដើមឈើនៅថ្ងៃដំបូងនៃឆ្នាំថ្មី ដែលជាចលនាដឹកនាំដោយលោកប្រធានហូជីមិញ ហើយត្រូវបានថ្នាក់ដឹកនាំវៀតណាមជាច្រើនជំនាន់រក្សារហូតដល់សព្វថ្ងៃនេះ។
អ្នកប្រាជ្ញអង់គ្លេស៖ បុណ្យតេតឆ្លុះបញ្ចាំងពីទិដ្ឋភាពចម្រុះនៃវប្បធម៌វៀតណាម - ảnh 1ក្រុមគ្រួសារបានប្រមូលផ្តុំគ្នាថតរូបដើម្បីរក្សាអនុស្សាវរីយ៍ជាមួយនឹងនិមិត្តរូបនៃឆ្នាំរោគ ឆ្នាំ ២០២៤ នៅតំបន់បឹង Hoan Kiem (រូបថត៖ VOV)

យោងតាមអ្នកស្រាវជ្រាវនយោបាយ និងប្រវត្តិសាស្ត្រវៀតណាមជនជាតិអង់គ្លេស Kyril Whittaker បុណ្យចូលឆ្នាំថ្មីតំណាងឱ្យភាពចម្រុះនៃវប្បធម៌វៀតណាម តាំងពីម្ហូបអាហារ តន្ត្រី សិល្បៈ ដល់ការប្រាស្រ័យទាក់ទងក្នុងសង្គម តាមរយៈទំនៀមទម្លាប់ដ៏ល្អប្រពៃ ដូចជាការសែនដូនតា វេចនំអន្សម   អបអរឆ្នាំថ្មី ពាក់អាវប្រពៃណី លេងភ្លេងប្រពៃណី  ចម្រៀងអំពីបុណ្យតេត   ការសម្តែងសិល្បៈ ល្បែងប្រជាប្រិយ... តាមលោកថា តេតគឺជាឱកាសមួយដើម្បីពូនជ្រុំទំនាក់ទំនងនៅពេលគ្រួសារទាំងអស់បើកទ្វារទទួលស្វាគមន៍ភ្ញៀវពីសាច់ញាតិ មិត្តភក្តិ មិត្តរួមការងារ និងអ្នកជិតខាង។

ជាពិសេស តេតបានឆ្លុះបញ្ចាំងពីវប្បធម៌អេកូឡូស៊ីរបស់ជនជាតិវៀត ណាម ដែលជាទំនាក់ទំនងរវាងមនុស្សនិងដី និងផ្ទុយមកវិញ។ ទំនៀមទម្លាប់នៃបុណ្យេតេដ៏ស្រស់ស្អាតមួយទៀតដែលបង្ហាញពីវប្បធម៌អេកូឡូស៊ីរបស់វៀតណាមគឺការដាំដើមឈើនៅថ្ងៃដំបូងនៃឆ្នាំថ្មី ដែលជាចលនាដឹកនាំដោយលោកប្រធានហូជីមិញ ហើយត្រូវបានថ្នាក់ដឹកនាំវៀតណាមជាច្រើនជំនាន់រក្សារហូតដល់សព្វថ្ងៃនេះ។ លោក Kyril បានចង្អុលបង្ហាញថា នេះជាប្រពៃណីដែលរក្សាបាននូវវប្បធម៌កសិកម្ម និងជីវចម្រុះរបស់វៀតណាម។

អ្នកស្រាវជ្រាវជនជាតិអង់គ្លេសបានសន្និដ្ឋានថា៖ តេតគឺជាពិធីបុណ្យវប្បធម៌របស់វៀតណាម ហើយតេតខ្លួនឯងគឺជាតំណាងនៃវប្បធម៌ពិសេសនេះ។ លទ្ធិម៉ាក្ស - លេនីន និង ហូជីមិញ ពង្រឹងបន្ថែមភាពសម្បូរបែបនៃវប្បធម៍នេះ ស្របពេលដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃសង្គមដើម្បីភាពល្អប្រសើររបស់មនុស្សគ្រប់រូប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ