អ្នកប្រាជ្ញអន្តរជាតិ៖ សំណូមពរខ្សែអណ្ដាតគោរបស់ចិនលើសមុទ្រខាងកើតគឺមិនសមហេតុសមផល
VOV -  
(VOV) /  
VOV-នាថ្ងៃទី២៧មិថុនាតាមម៉ោងអាមេរិក មជ្ឈមណ្ឌលស្រាវជ្រាវ
យុទ្ធសាស្ត្រនិងអន្តរជាតិ(CSIS)តាំងនៅក្រុងវ៉ាស៊ីងតោនបានរៀបចំ
សិក្ខាសាលាជាមួយប្រធានបទ “សមុទ្រខាងកើតនិងអាស៊ី-ប៉ាស៊ីហ្វិកក្នុង
ដំណាក់កាលស្វែងរកដំណោះស្រាយដើម្បីដោះស្រាយជំលោះ”។ អ្នកប្រាជ្ញ ជាច្រើនមកពីប្រទេសចិន វៀតណាមហ្វិលីបពីនជប៉ុនឥណ្ឌានិងសឹង្ហបុរី បាន ប្រមូលផ្ដុំពិភាគ្សាអំពីប្រធានបទផ្សេងៗគ្នារួមមានការប្រព្រឹត្តនាពេលជិតៗ នេះនៅដំបន់សមុទ្រខាងកើត បញ្ហាសមុទ្រខាងកើតក្នុងទំនាក់ទំនងរវាង
អាមេរិក-អាស៊ាន-ចិនជាដើម។ ក្នុងថ្ងៃធ្វើសិក្ខាសាលាដំបូងអ្នកប្រាជ្ញអន្តរជាតិ មួយចំនួនបានចាត់តុកថាចិនគ្មានមូលដ្ឋានដើម្បីប្រកាសអធិបតេយ្យភាពចំពោះ ដំបន់សមុទ្រខាងកើតស្ទើតែទាំងអស់និងសំណូមពរអំពីខ្សែអណ្ដាតគោរបស់
ចិនគឺមិនសមហេតុសមផលឡើយ។ លោក Carlyle Thayer សាស្ត្រាចារ្យសាលា សភាបណ្ឌិតការពារជាតិអូស្ត្រាលីបានចាត់ទុកថា “ខ្សែអណ្ដាតគោរបស់ចិន” មិនម៉ែនជាសំណូមពរស្របច្បាប់អន្តរជាតិទេ។ លោក Carlyle Thayer បាន
អះអាងថា៖
“លើការពិតជាក់ស្ដែងខ្សែអណ្ដាតគោគូរដោយចិននាឆ្នាំ១៩៤៨និងត្រូវ បានចិនប្រកាសជាផ្លូវការនាឆ្នាំ២០០៩ គឺវាបានគូរឡើងមុនពេលមានអនុសញ្ញា
ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ។ ចិននិយាយថាគេផ្អែកលើការប្រកាស
របស់រដ្ឋាភិបាលមុននេះប៉ុន្តែវាមិនប្រតិបត្តិតាមអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ។”
|
លោក Carlyle Thayer សាស្ត្រាចារ្យសាលាសភាបណ្ឌិតការពារជាតិអូស្ត្រាលី |
នៅសិក្ខាសាលានេះដែរ អ្នកប្រាជ្ញអន្តរជាតិចាត់ទុកថា អគ្គក្រុមហ៊ុនប្រេង
ឧស្ម័ន មហាសាគររបស់ចិន (CNOOC) អញ្ចើញម៉ៅការធ្វើអាជីវកម្មប្រេងឧស្ម័ន
នៅទីតាំងចំនួន៩ លើសមុទ្រខាងកើត សុទ្ធតែស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស
របស់ វៀតណាម។ បណ្ឌិត Bonnie Glaser អ្នកជំនាញការអំពីអាស៊ីខាងកើតរបស់ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនិងអន្តរជាតិ (CSIS)និយាថា៖
បណ្តាសំណុំរឿងដេញថ្លៃរុករកប្រេងរបស់ចិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស របស់វៀតណាម។ ការងារនេះ មិនល្អសម្រាប់ការដោះស្រាយជំលោះរវាងចិននិងវៀតណាមក្នុងពេលអនាគត់ ទន្ទឹមនឹងនោះ ក៏ជះឥទ្ធិពលអាក្រក់ទៅលើការ ដោះស្រាយបញ្ហាប្រហាក់ប្រហែលរវាងចិននិងហ្វីលីពីន។
នៅក្នុងសិក្ខាសាលានេះ បណ្តាអ្នកបេជ្ញចាត់ទុកថា សមាគមអាស៊ាននឹង ដើរតួនាទីយ៉ាងសំខាន់១ ក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត។
សិក្ខាសាលានេះក៏បានដាក់ចេញរាល់សំណើរសម្រាប់ការដោះស្រាយជំលោះ នៅសមូត្រខាងកើតផងដែរ៕
VOV
-VOV