អ្នកប្រាជ្ញអាមេរិកវាយតំលៃខ្ពស់ចំពោះបទសសេរស្ដីពីបំរ៉ែបំរួលអាកាសធាតុរបស់នាយករដ្ឋមន្ត្រីវៀតណាម
|
អ្នកប្រាជ្ញអាមេរិកវាយតំលៃខ្ពស់ចំពោះបទសសេរស្ដីពីបំរ៉ែបំរួលអាកាសធាតុរបស់នាយករដ្ឋមន្ត្រី
វៀតណាមនិងសហអ្នកនិពន្ធ (vietnamplus.vn) |
Vovworld-អត្ថបទសសេរក្រោមប្រធានបទ ថ្នាក់ដឹកនាំពិភពលោកត្រូវធ្វើសកម្មភាពភ្លាមដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុរបស់សហអ្នកនិពន្ធ៣រូប
នេះគឺនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ប្រធានធនាគារពិភព
លោក (WB) លោក Jim Yong Kim និងប្រធានាធិបតីហ្វីលីពីនលោក Benigno
Aquino 3 ទទួលបានការវាយតំលៃខ្ពស់ពីបណ្ឌិត Anders Corr ជាអ្នកបង្កើត Corr
Analytics ក្រុមហ៊ុនមួយដែលផ្គត់ផ្គងការវិភាគហានិភ័យនយោបាយយុទ្ធសាស្ត្រអន្តរជាតិមានទីស្ដីការនៅទីក្រុង New York អាមេរិក។
តាមបណ្ឌិត Ander ថាអ្នកនិពន្ធទាំងនេះបានមានអត្ថបទសសេរល្អនិងសំខាន់អត្ថបទនេះអាចជួយឲ្យប្រទេសផ្សេងៗឈានទៅដល់កិច្ចព្រមព្រៀងអំពី
វិធានការចាំបាច់ដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនាបច្ចុប្បន្ន។ បណ្ដាអ្នកនិពន្ធអត្ថបទសសេរបានផ្ដោតទៅលើដំណោះស្រាយធំៗ ក្នុងនោះមានការផ្ដួត
ផ្ដើមគំនិតឥណទាន Carbon៕