អ្នកប្រាជ្ញអាល្លឺម៉ង់ព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

អ្នកប្រាជ្ញអាល្លឺម៉ង់ព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត - ảnh 1
អ្នកប្រាជ្ញអាល្លឺម៉ង់ព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត (AP)

        Vovworld-នៅផ្សាណាត់ទេសចរណ៍អន្តរជាតិឆ្នាំ២០១៥ដែលកំពុងប្រព្រឹត្ត​ទៅ
នៅទីក្រុង Berlin សហព័ន្ធអាល្លឺម៉ង់ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨មិនា បណ្ដាផ្ទាំងផែនទី
​របស់វៀតណាមទទួលបានការយកចិត្តទុកដាក់ពីមិត្តភក្តិអាល្លឺម៉ង់និងអន្តរជាតិជា
ច្រើន។ ក្នុងស្ទង់ពិព័ណ៌របស់វៀតណាមបានតាំងបង្ហាញផែនទីបោះពុម្ភរូបប្រជុំ​កោះ
​ទាំងពីរ Hoang Sa និង Truong Sa ដោយអះអាងនូវ​អធិបតេយ្យ​ភាព​​របស់វៀតណាម។
ក្រៅពីនោះមានព័ត៌មានបង្ហាញច្បាស់​ពីភ័ស្តុតាងកត្តិយុតអះអាងនូវអធិបតេយ្យ
ភាពរបស់វៀតណាមចំពោះប្រជុំកោះ​ទាំងពីរពោលខាងលើ ក៏ដូចជាអំពើររបស់ចិន
បានរំលោភលើច្បាប់អន្តរជាតិនិង​ប្រការ​ទី៥ក្នុងសេចក្តីថ្លែងការណ៍រួមស្ដីពីការ
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ​ខាងកើត (DOC)។ អ្នកប្រាជ្ញអាល្លឺម៉ង់មួយ
ចំនួនក្នុងនោះមានសាស្ត្រាចារ្ស​បណ្ឌិត Howard Loewen នៅវិទ្យាស្ថានស្រាវជ្រាវ
សន្តិភាព Hamburg បាន​វាយ​តំលៃថា​ប្រវត្តិសាស្ត្ររបស់ចិនបានសឲ្យឃើញថា
ប្រទេសនេះជានិច្ចកាល​ដេញតាមគោលដៅបើកទូលាយព្រំដែន គោលដៅពោលខាងលើនាបច្ចុប្បន្ន​បាន​ប្រមូលផ្ដុំនៅទិសអាគ្នេយ៍ជាមួយសមុទ្រខាងកើតជាស្នូល។
តាមលោក Loewen ថា ការដែលចិនប្រើប្រាស់យុទ្ធវិធីកសាងកោះសំដៅបើក
ទូលាយនិងពង្រឹង​មូលដ្ឋានអំណាចនៅកោះដែលកំពុងទន្ទ្រានកាន់កាប់នៅសមុទ្រ
ខាងកើតគឺ​រំលោភលើច្បាប់អន្តរជាតិខណៈដែលបំផ្លាញស្ថានភាពដើមនៅបណ្ដា
កោះនិងជាបំរ៉ែបំរួលដ៏គ្រោះថ្នាក់ដែលអាចធ្វើឲ្យបាត់សន្តិសុខស្ថិរភាពរបស់ដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ