អ្នកប្រាជ្ញអាហ្សង់ទីនកោតសរសើរជ័យជំនះ ៣០ មេសា របស់វៀតណាម
(VOVWORLD) - វៀតណាមបានរួមចំណែកប្រកបដោយប្រសិទ្ធភាពជាច្រើន ហើយទទួលតំណែងស្នូលប្រកបដោយជោគជ័យជាច្រើនក្នុងអង្គការវេទិកានានា ជាពិសេសគឺអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ មនុស្សរាប់លាននាក់នៅទីក្រុង Saigon - Gia Dinh បានប្រមូលផ្តុំគ្នាអបអរសាទរជ័យជំនះ។ រូបថត៖ TTXVN |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិ La Plata អាហ្សង់ទីន លោក Ezequiel Ramoneda បានបញ្ជាក់ថា៖ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជាទិវាវៀតណាមទទួលបានឯករាជ្យទាំងស្រុង ហើយជាព្រឹត្តិការណ៍ដ៏នក្ខត្តឫក្សក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម និងប្រវត្តិសាស្ត្រពិភពលោក។ លោក Ramoneda បានសង្កត់ធ្ងន់ថា យុទ្ធនាការហូជីមិញរបស់ប្រជាជាតិវៀតណាម ដែលទទួលបានជ័យជំនះទាំងស្រុងគឺជាសក្ខីភាពបង្ហាញពីឆន្ទៈតស៊ូ អត់ធ្មត់ និងកម្លាំងមហាសាមគ្គីដែលមិនអាចបំបែកបានរបស់ប្រជាជាតិវៀតណាម។ ការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម គឺជាកត្តាសម្រេចរាល់ជ័យជំនះរបស់ប្រជាជាតិវៀតណាមក្នុងការងារការពារឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិ។
លោក Ramoneda បានមានប្រសាសន៍ថា នៅលើមូលដ្ឋាននៃជ័យជំនះឆ្នាំ ១៩៧៥ ប្រជាជនវៀតណាមបានកសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឋានៈលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ។ នៅលើឆាកអន្តរជាតិ តួនាទី និងឋានៈរបស់វៀតណាមក៏កាន់តែត្រូវបានអះអាងពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមបានរួមចំណែកប្រកបដោយប្រសិទ្ធភាពជាច្រើន ហើយទទួលតំណែងស្នូលប្រកបដោយជោគជ័យជាច្រើនក្នុងអង្គការវេទិកានានា ជាពិសេសគឺអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមបានម្ចាស់ការនាំចេញគំនិតច្នៃប្រឌិតជាច្រើននៅក្នុងអង្គការ និងវេទិកាអន្តរជាតិសំខាន់ៗ ហើយបានក្លាយទៅជាតំណភ្ជាប់ដ៏សំខាន់ជាច្រើនក្នុងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក៕