អ្នកប្រាជ្ញឥណ្ឌូណេស៊ី៖ ការសម្រេចចិត្តរបស់អាស៊ានគឺជាប្រការដែលគួរពិចារណាសម្រាប់មីយ៉ាន់ម៉ា
(VOVWORLD) - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកកិច្ចប្រជុំកំពូលលើកទី ៣៨ និង៣៩ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ដោយមិនមានការចូលរួមពីថ្នាក់ដឹកនាំយោធារបស់មីយ៉ាន់ម៉ាឡើយ។
ទាហាននៅមីយ៉ាន់ម៉ា (ប្រភព៖ Antara/Reuters) |
អ្នកប្រាជ្ញឥណ្ឌូណេស៊ីនិយាយថា ការសម្រេចចិត្តនេះរបស់អាស៊ាន គឺជាអ្វីដែលគួរពិចា រណាសម្រាប់អាជ្ញាធរយោធាមី យ៉ាន់ម៉ា។ អ្នកសង្កេតការណ៍ទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យ Padjadjaran ក្នុងប្រទេសឥណ្ឌូនេស៊ី លោក Teuku Rezasyah បានវាយតម្លៃថា អាស៊ានមិនបានអញ្ជើញយោធាមីយ៉ាន់ម៉ាចូលរួមទេ គឺគ្រាន់តែអញ្ជើញអ្នកតំណាងមិនមែននយោបាយពីមីយ៉ាន់ម៉ាមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានប៉ុណ្ណោះ ដែលធ្វើឲ្យមីយ៉ាន់ម៉ាត្រូវគិតគូពិចារណា និងទប់ទល់នឹងស្ថានភាពកាន់តែអាក្រក់ទៅៗ របស់ប្រទេសដោយខ្លួនឯង។ អ្នកប្រាជ្ញឥណ្ឌូណេស៊ីជឿជាក់ថា ការសម្រេចចិត្តរបស់អាស៊ានមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ Min Aung Hlaing គឺត្រឹមត្រូវ។
ដោយមានទស្សនៈដូចគ្នា អ្នកសង្កេតការណ៍ច្បាប់អន្តរជាតិ Hikmahanto Juwana មកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ី បាននិយាយថា អាស៊ានមិនចាំបាច់អញ្ជើញមីយ៉ាន់ម៉ា សូម្បីតែក្នុងឋានៈតំណាងមិនមែននយោបាយមកចូលរួមកិច្ចប្រជុំកំពូលក៏ដោយ។ អាស៊ានត្រូវស្តាប់របាយការណ៍ពីបេសកជនពិសេស និងប្រកាន់ជំហររឹងប៉ឹង។ យោងតាមអ្នកប្រាជ្ញ Hikmawanto Juwana ស្ថានភាពបច្ចុប្បន្នកំពុងជាបញ្ហាប្រឈមសម្រាប់អាស៊ាន ជាពិសេស ចំពោះមុខការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន រួមជាមួយនឹងលទ្ធភាពធ្វើអន្តរាគម ន៍ពីសម្ព័ន្ធសន្តិសុខសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស (AUKUS)។ ខណៈពេលដែល យន្តការប្រតិបត្តិការរបស់អាស៊ានគឺផ្អែកលើការឯកភាពទៀតសោត៕