អ្នកប្រាជ្ញឥណ្ឌាវាយតម្លៃ​ខ្ពស់ចំពោះ​គំនិតផ្ដួចផ្ដើម​របស់វៀតណាម​លើវិស័យ​សន្តិសុខនាវាចរណ៍

(VOVWORLD) - នាថ្ងៃទី ១៧ ខែសីហា គេហទំព័រ Modern Diplomacy (គេហទំព័ររបស់អឺរ៉ុប ស្ដីពីបណ្ដាបញ្ហាអន្តរជាតិ) ទើបបានផ្សាយអត្ថបទសរសេរវាយតម្លៃអំពី គំនិតផ្ដូចផ្ដើមរបស់វៀតណាមលើវិស័យ សន្តិសុខនាវាចរណ៍។ 
អ្នកប្រាជ្ញឥណ្ឌាវាយតម្លៃ​ខ្ពស់ចំពោះ​គំនិតផ្ដួចផ្ដើម​របស់វៀតណាម​លើវិស័យ​សន្តិសុខនាវាចរណ៍ - ảnh 1អទ្ថបទសរសេររបស់លោកសាស្រ្តាចារ្យ-បណ្ឌិត Bankaj Jha នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសន្តិសុខយុទ្ធសាស្ត្រ នៃសាលាអន្តរជាតិ Jindal ចំណុះសាកលវិទ្យាល័យ Jindal សកល (ឥណ្ឌា)

អទ្ថបទសរសេររបស់លោកសាស្រ្តាចារ្យ-បណ្ឌិត Bankaj Jha នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសន្តិសុខយុទ្ធសាស្ត្រ នៃសាលាអន្តរជាតិ Jindal ចំណុះសាកលវិទ្យាល័យ Jindal សកល (ឥណ្ឌា) បានធ្វើការវិភាគលម្អិតដោយផ្អែកលើខ្លឹមសារនៃសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh នៅក្នុងសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ បង្កើនសន្តិសុខដែនសមុទ្រកាលពីថ្ងៃទី ៩ ខែសីហាកន្លងទៅ។

យោងតាម លោកសាស្រ្តាចារ្យ-បណ្ឌិត Bankaj Jha បានឲ្យដឹងថា ក្នុងសុន្ទរកថារបស់ខ្លួន លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងអំពីសំនួរដ៏សំខាន់ៗ ស្ដីពីការកកើត ការយល់ដឹងអំពីនាវាចរណ៍នៅកម្រិតអន្តរជាតិ។ លោកបានក្រើនរំលឹកថា ក្នុងបវិបទ ដែលភាពតានតឹងនៅដែនសមុទ្រកាន់តែកើនឡើងយ៉ាងស្មុគស្មាញ ហើយកើតមានបញ្ហាប្រឈមថ្ម៏ៗនោះ គឺចាំបាច់ត្រូវកសាងជំនឿទុកចិត្ត និងខិតខំប្រឹងប្រែងសម្របសម្រួលគ្នា ដើម្បីដោះស្រាយរាល់ជម្លោះនាវាចរណ៍ ដែលអាចកើតមានឡើង ព្រមទាំងចាំបាច់ត្រូវធានាបរិយាកាសសន្តិភាពលើវិស័យនាវាចរណ៍ និងអភិវឌ្ឍន៍ទម្រង់ធ្វើអាជីវកម្មធនធានសមុទ្រប្រកបដោយចីរភាព។

អត្ថបទនេះបញ្ជាក់ថាវៀតណាមបាននាំមុខគេក្នុងការដោះស្រាយរាល់បញ្ហាប្រឈាមដែលពាក់ព័ន្ធនឹងសមុទ្រខាងកើតយ៉ាងពិតប្រាកដ ហើយកាន់តែត្រូវបានរំពឹងថា នឹងដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងការដោះស្រាយជម្លោះរួមនៅដែនសមុទ្រនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ