អ្នក​ប្រដាល់ស្ត្រី​វៀតណាផ្ដួលគូប្រកួត ដែលជា​ជើងឯក​ពិភពលោក ២​ ដង

(VOVWORLD) - អ្នកប្រដាល់ស្ត្រី Nazym Kyzaibay បានឈ្នះជើងឯកពិភពលោក ២ ដងក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៦។
អ្នក​ប្រដាល់ស្ត្រី​វៀតណាផ្ដួលគូប្រកួត ដែលជា​ជើងឯក​ពិភពលោក ២​ ដង - ảnh 1អ្នកប្រដាល់ស្ត្រីវៀតណាផ្ដួលគូប្រកួត ដែលជាជើងឯកពិភពលោក ២ ដង

នៅជុំទី ៣២ នៃពានរង្វាន់ Boxing ផ្នែកនារីពិភពលោកឆ្នាំ ២០២៣ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ មីនា នៅទីក្រុង New Delhi (ឥណ្ឌា) អ្នកប្រដាល់ស្ត្រី Nguyen Thi Tam របស់វៀតណាមទើបតែដណ្ដើមបានជ័យជំនះលើ Nazym Kyzaibay អ្នកប្រដាល់ជនជាតិកាហ្សាក់ស្ថានក្នុងប្រភេទ light flyweight។ អ្នកប្រដាល់ស្ត្រី Nazym Kyzaibay បានឈ្នះជើងឯកពិភពលោក ២ ដងក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៦។ ជ័យជម្នះនេះបានជួយ Nguyen Thi Tam ឈ្នះសំបុត្រទៅជុំ ១៦ ដើម្បីប៉ះជាមួយអ្នកប្រដាល់ Lethabo Bokamoso របស់ Boswana។

ក្នុងពេលនោះ អ្នកប្រដាល់ស្ត្រីមួយទៀតរបស់វៀតណាមគឺ Nguyen Thi Ngoc Tran ដណ្ដើមបានជ័យជំនះលើអ្នកប្រដាល់ Venelina Poptoleva របស់ប៊ុលហ្គារី នៅជុំទី ៣២ ប្រភេទ flyweight ហើយអ្នកប្រដាល់ស្ត្រី Nguyen Thi Thanh Hao របស់វៀតណាមក៏បានវាយបរាជ័យ Phiwokuhle Mnguni របស់អាហ្វ្រិកខាងត្បូងក្នុងប្រភេទ featherweight ដើម្បីដណ្ដើមបានសំបុត្រចូលជុំទី ១៦ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ