អ្នកប្រើប្រាស់វៀតណាមកាន់តែវាយតំលៃខ្ពស់និងផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម
(VOV)_អ្នកប្រើប្រាស់វៀតណាម កាន់តែវាយតំលៃខ្ពស់ និងផ្តល់អាទិភាពប្រើ
ប្រាស់ទំនិញ ដែលបានផលិតកម្មនៅវៀតណាម រួមចំណែកជំរុញការអភិវឌ្ឍន៍ ផលិតកម្ម និងប្រើប្រាស់ក្នុងប្រទេស។ នេះគឺជាការសន្និដ្ឋាន នៅសន្និសីទបូកសរុប រយះពេល ៣ឆ្នាំ អនុវត្ត ចលនា÷ ជនវៀតណាម ផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀត ណាមដែលត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ។ ឧបនា
យក រដ្ឋមន្ត្រី វៀតណាម លោក Hoang Trung Hai ប្រធានរណះសិរ្យមាតុភូមិវៀត
ណាម លោក Huynh Dam រួមជាមួយថ្នាក់ដឹកនាំនានារបស់បណ្ដាក្រសួង ស្ថាប័ន មជ្ឈឹម និងខេត្ត ទីក្រុងមួយចំនួន បានអញ្ជើញមកចូលរួម។
|
សន្និសីទបូកសរុប រយះពេល ៣ឆ្នាំ អនុវត្ត ចលនា÷ ជនវៀតណាម ផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀត ណាម(http://www.baomoi.com) |
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានសង្កត់ធ្ងន់ថា÷
“ គោលដៅរបស់ចលនា គឺជំរុញខ្លាំងទឹកចិត្តស្នេហារជាតិ និងស្ថាបនាវប្បធម៌ប្រើប្រាស់ របស់ជនវៀតណាម។ ជំរុញការផលិតបណ្ដាមុខទំនិញមានគុណភាព មានកម្លាំងប្រកួតប្រជែងខ្ពស់ បំពេញតម្រូវការនៅក្នុងប្រទេស និងការនាំចេញ។ គោលដៅនេះមានអត្ថន័យយុទ្ធសាស្ត្រធំធេញ ក្នុងដំណាក់កាល ធ្វើសមាហរណកម្ម នាបច្ចុប្បន្ន៕”