អ្នកផ្សព្វផ្សាយសាសនាអាមេរិកនិងសមាជិកគ្រួសារចំនួន១៧នាក់ ត្រូវគេចាប់ពង្រត់នៅហៃទី

(VOVWORLD) - រឿងចាប់ពង្រត់នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែតុលា នៅប្រទេសហៃទី។ ប្រភពពត៌មានសន្តិសុខក្នុងតំបន់បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងនេះរួមមានកុមារផងដែរ។ 

អ្នកទាំងនេះត្រូវចាប់ពង្រត់នៅពេលកំពុងជិះឡានក្រុងទៅអាកាសយានដ្ឋាន ដើម្បីទម្លាក់សមាជិកមួយចំនួនមុនពេលបន្តដំណើរទៅកាន់គោលដៅផ្សេងទៀតនៅហៃទី។ ទីភ្នាក់ងារសន្តិសុខហៃទី បានកំណត់ជនល្មើសជាក្រុមឧក្រិដ្ឋជនមានអាវុធ ដែលធ្វើប្រតិបត្តិការនៅជាយក្រុងរដ្ឋធានី Port-au-Prince ។ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ក្រុមឧក្រិដ្ឋជននេះ បានបង្កើនការឆក់ប្លន់ និងចាប់ពង្រត់យកលុយនៅដំបន់រវាង Port-au-Prince និងខ្សៃព្រំដែនជាប់ជាមួយសាធារណរដ្ឋ Dominica ។

អំពើហឹង្សាតាមក្រុមកើនឡើង បណ្ដោលឲ្យមនុស្សរាប់ពាន់នាក់នៅហៃទី ផ្លាស់ទីលំនៅរបស់ខ្លួន និងរារាំងសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសដ៏ក្រីក្របំផុតនៅទ្វីបអាមេរិកនេះ។ ហៃទីបានធ្លាក់ចូលក្នុងរង្វង់វិបត្តិ ក្រោយពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise កាលពីខែកក្ដដា និងគ្រោះរញ្ជួញដីធ្ងន់ធ្ងូរមួយខែបន្ទាប់មក ដែលបានសម្លាប់មនុស្សជាង ២០០០នាក់ ហើយបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ទន់ខ្សោយរបស់ប្រទេសនេះផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ