អ្នកយកព័តមានបរទេសមានវត្តមាននៅប្រជុំកោះ Hoang Sa៖ ចិនកំពុងមានសកម្មភាពខុសឆ្គង
|
អ្នកកាសែត Toshihiro Yatagal ប្រធានការិយាល័យដំណាងទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News ប្រចាំនៅបាំងកក-ថៃ (VOV) |
Vovworld-ព្រឹត្តិការណ៍ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់
នៅដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមត្រូវបាន
សាធារណៈមតិក្នុងប្រទេសនិងអន្តរជាតិយកចិត្តទុកដាក់ជាពិសេស។ ក្នុងប៉ុន្មាន
ថ្ងៃកន្លងមក រួមជាមួយអ្នកយកព័ត៌មានក្នុងប្រទេស អ្នកកាសែតជាច្រើនរូបរបស់
ស្ថាប័នសារព័ត៌មានបរទេសបានមានវត្តមាននៅប្រជុំកោះ Hoang Sa ដើម្បីឃើញ
សកម្មភាពរបស់នាវាចិន។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
អ្នកកាសែត Toshihiro Yatagal ប្រធានការិយាល័យដំណាងទីភ្នាក់ងារសារព័ត៌មាន
ជប៉ុន Kyodo News ប្រចាំនៅបាំងកក-ថៃបានឲ្យដឹងថា៖
“ពេលខ្ញុំមកទីនេះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកចិនបានដាក់ពង្រាយនាវាជាច្រើន
នៅដំបន់នេះ។ ខ្ញុំបានឃើញជាច្រើនលើកថា ពេលនាវាវៀតណាមខិតមកជិត
ស្ថានីយ៍ខួងនោះ ភាគីចិនបានបញ្ជូននាវាទៅទប់ស្កាត់។ ជួនកាលមាននាវាចិន
៤ដល់៥គ្រឿងមកទប់ស្កាត់នាវាវៀតណាមមួយ។ ខ្ញុំគិតថាភាគីចិនមិនគួរអនុវត្ត
សកម្មភាពដូច្នេះក្នុងដំបន់នេះ។”
|
អ្នកកាសែត Hoang Dinh Nam អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន AFP ប្រចាំនៅហាណូយ (VOV) |
អ្នកកាសែត Hoang Dinh Nam អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន AFP ប្រចាំនៅហាណូយ បានមានវត្តមានលើនាវាប៉ូលីសសមុទ្រវៀតណាមទៅដំបន់
សមុទ្រ Hoang Sa។ អ្នកកាសែត Hoang Dinh Nam បានសង្កត់ធ្ងន់ថា អ្វីៗកំពុងប្រព្រឹត្ត
ទៅលើស្ថានភាពជាក់ស្ដែងជាច្បាស់ណាស់ថាព័ត៌មានដែលភាគីចិនចែងថា នាវា
វៀតណាមបុកនាវាចិនគឺប្រឌិត។
“ក្រោយរយៈពេល៤ដល់៥ថ្ងៃបំពេញការងារនៅដំបន់សមុទ្រ Hoang Sa ជា
កន្លែងជិតនឹងកន្លែងចិនដាក់ស្ថានីយ៍ខួងនិងនាំមកក្រុមនាវាដ៏ច្រើនដើម្បីការពារ
នោះ។ ជាច្បាស់ណាស់ថា ខ្ញុំបានឃើញការរំលោភដំបន់សេដ្ឋកិច្ចផ្ដាច់មុខ២០០
ម៉ាយរបស់វៀតណាម។ ច្បាស់ណាស់ថា នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត
ណាមដែលចិនបាននាំក្រុមនាវាដ៏ច្រើននិងមានអំពើរខុសឆ្គងណាស់៕”