|
លោក Nguyen Duy Bac អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ដែលជាកន្លែងទទួលរៀបចំកិច្ចប្រចុំ SOM ១ នោះ ថ្លែងមតិនៅសន្និសីទកាសែត (រូបថត៖Doan Tuan/TTXVN) |
(VOVworld) - នាថ្ងៃទី១៧ កុម្ភៈ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa លេខាធិ
ការដ្ឋានជាតិ APEC ២០១៧ បានសហការជាមួយក្រសួងការបរទេសរៀបចំកិច្ចប្រជុំ
សំដៅជូនដំណឹងព័ទាក់ទិនដល់សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM ១)
និងសន្និសីទទាក់ទិននានា ដែលនឹងត្រូវបានរៀបចំឡើងចាប់ ពីថ្ងៃទី១៨ កុម្ភៈដល់
ថ្ងៃទី៣ មិនា។
នៅទីនេះ លោក Nguyen Minh Vu អនុប្រធានគណៈកម្មការអចិន្ត្រៃលេខាធិការ
ដ្ឋានជាតិ APEC ២០១៧ បានឲ្យដឹងថា SOM ១រួមមានកិច្ចប្រជុំសិក្ខាសាលានិងកិច្ច
សន្ទនាចំនួន៥៦របស់គណៈកម្មការនិងក្រុមការងារ APEC ចំនួន៣៨អង្គភាព លើ
វិស័យជាច្រើនដូចជា៖ សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគទប់ទល់ គ្រោះ
ធម្មជាតិ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ពាណិជ្ជកម្មអេឡិចត្រូនិកនិងសេវាកម្មជា
ដើម។
តាមលេខាធិការដ្ឋានជាតិ APEC ២០១៧ថា រហូតមកដល់ពេលនេះមាន
តំណាង ចំនួន១ពាន់៧រយនាក់ចុះបញ្ជីចូលរួម SOM ១ ហើយអ្នកយកព័ត៌មាន
ជាតិនិង អន្តរជាតិប្រមាណ១៧០នាក់ក៏បានចុះបញ្ជីបំពេញការងារនៅកិច្ចប្រជុំ
នេះដែរ៕