អ្នកយកព័ត៌មានអន្តរជាតិមានចំណាប់អារម្មណ៍ចំពោះម្ហូបអាហារវៀតណាម
(VOVWORLD) -អញ្ជើញមកវៀតណាមផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលសហរដ្ឋអាមរិក - ស.ប.ប កូរ៉េ នោះ អ្នកយកព័ត៌មានអន្តរជាតិបានទទួលទានម្ហូបអាហារដ៏វិសេសវិសាលជាច្រើនមុខ ប្រចាំតំបន់នីមួយៗរបស់វៀតណាម ដោយឥតគិតថ្លៃ។
អ្នកយកព័ត៌មានអន្តរជាតិមួយរូបមានចំណាប់អារម្មណ៍ចំពោះម្ហូបអាហារវៀតណាម (រូបថត៖ VOV) |
ម្ហូបអាហារទាំងនេះរួមមាន ៤០ មុខ ក្នុងនោះមានម្ហូបប្រពៃណីចំនួន ៩ មុខ ដែលត្រូវបានមេចុងភៅដ៏មានទេពកោសល្យរបស់វៀតណាមចម្អិន។ លោក Nguyen Quoc Hung អនុប្រធានមជ្ឈមណ្ឌលសន្និសីទជាតិ ជាអង្គភាពទទួលបន្ទុកការផ្គត់ផ្គង់ចំណីអាហារបានឲ្យដឹងថា៖
“ការរៀបចំចំណីអាហារជូនអ្នកយកព័ត៌មានគឺជាខ្លឹមសារសំខាន់មួយក្នុងការងារ ភស្តុភារ។ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងទីក្រុងហាណូយ បានយកចចិត្តទុកដាក់ យ៉ាងខ្លាំងលើការងារនេះ។ មជ្ឈមណ្ឌលសន្និសីទជាតិ បានរៀបចំប្រភពអាហារ យ៉ាងច្បាស់លាស់ ហើយធានាអនាម័យសុវត្ថិភាពចំណីអាហារ។ បញ្ជីម្ហូបអាហារ មានមុខម្ហូបសម្បូរបែប ដែលក្នុងនោះផ្ដោតសំខាន់លើម្ហូបអាហារទីក្រុងហាណូយ ក៏ប្រៀបដូចជាព្រលឹងនៃម្ហូបអាហរវៀតណាមផងដែរ”។
អ្នកយកព័ត៌មានអន្តរជាតិស្ទើរតែទាំងអស់គឺសុទ្ធតែបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះម្ហូបអាហារវៀតណាម។ លោក Cheng Thye អ្នកយកព័ត៌មាន China New Asia មួយរូបបានចែករំលែកថា៖
“អ្វីៗគ្រប់បែបយ៉ាងនៅមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិនេះគឺល្អឥតខ្ចោះ ហើយ មានស្តង់ដា។ ខ្ញុំឃើញថា វៀតណាម បានរៀបចំ ព្រឹត្តិការណ៍នេះ ពិតជាល្អ ណាស់”។
ចំណេកឯ លោកស្រី Jung Rina អ្នកយកព័ត៌មាននៃកាសែត អាស៊ីបច្ចុប្បន្ន បានសំណេះសំណាលថា៖
“នាងខ្ញុំចូលចិត្តម្ហូប Pho សាច់គោណាស់ ពីព្រោះថាម្ហូបនេះត្រូវមាត់ប្រជាជន កូរ៉េខាងត្បូងណាស់។ នាងខ្ញុំក៏មានចំណាប់អារម្មណ៍ចំពោះមីឆា និងបាយឆាទៀតផង។ នាងខ្ញុំឃើញថា វៀតណាមបានផ្សព្វផ្សាយទេសចរណ៍តាមរយៈម្ហូបអាហារនេះប្រកបដោយប្រសិទ្ធភាពណាស់”។