អ្នកវិទ្យាសាស្ត្រជួរមុខលើពិភពលោកជាច្រើននាក់ចូលរួមកម្មវិធី «ជំនួបនៅវៀតណាម»


អ្នកវិទ្យាសាស្ត្រជួរមុខលើពិភពលោកជាច្រើននាក់ចូលរួមកម្មវិធី «ជំនួបនៅវៀតណាម»  - ảnh 1
អ្នកវិទ្យាសាស្ត្រជួរមុខលើពិភពលោកជាច្រើននាក់ចូលរួមកម្មវិធី «ជំនួបនៅវៀតណាម»
(Image: itcpress.vn)

(VOVworld) – សាស្ត្រាចារ្សជួរមុខលើពិភពលោកចំនួន ៧​ រូបដែលដណ្តើមបាន
រង្វាន់ Nobel និងរង្វាន់ Field នឹងចូលរួមកម្មវិធី «ជំនួបនៅវៀតណាម» លើកទី
១២ ឆ្នាំ ២០១៦។ នៅ សន្និសីទកាសែតនាព្រឹកថ្ងៃទី​៣ មិថុនា នៅទីក្រុងហាណូយ
 រដ្ឋមន្ត្រីក្រសួងបព័ត៌មានទួរគម នាគមន៍វៀតណាម លោក Truong Minh Tuan
បានឲ្យដឹងថា៖ «ជំនួបនៅវៀតណាម» គឺជា កម្មវិធីវិទ្យាសាស្ត្រទ្រង់ទ្រាយអន្តរជាតិ
ដែលនឹងត្រូវបានរៀបចំឡើងនៅខេត្ត Binh Dinh ភាគ កណ្ដាលវៀតណាម។
ព្រឹត្តិការណ៍នេះគ្រោងនឹងទាក់ទាញការចូលរួមរបស់តំណាងអ្នក វិទ្យសាស្ត្រចំនួន
២៥០ នាក់នៅក្នុងនិងក្រៅប្រទេស។ កម្មវិធីរួមមានសន្និសីទនិង សិក្ខាសាលា
ចំនួន ១២ និងថ្នាក់រៀនអន្តរជាតិអំពីរូបវិទ្យាចំនួន ៣ ដែលនឹងចាប់ផ្តើមចាប់
ពី ថ្ងៃទី ២៦ មិថុនា ដល់ទី ១៧ ធ្នូ ឆ្នាំ ២០១៦។ ក្នុងនោះ សិក្ខាសាលាអន្តរជាតិ
«វិទ្យាសាស្ត្រ មូលដ្ឋាននិងសង្គម» គឺជាសកម្មភាពធំបំផុតក្នុងចំណោមសកម្មភាព
ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍លើកនេះដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ៧ និងទី
 ៨ ខែកក្កដា​ ខាងមុខនៅទីក្រុង Binh Dinh។ អង្គសន្និសីទគ្រប់រូបនឹងផ្លាស់ប្តូរម
តិជាមួយបណ្ដាអ្នកកំណត់គោលនយោបាយ តំណាងមណ្ឌលសេដ្ឋកិច្ចឯកជនស្តីពី
សារៈសំខាន់នៃវិទ្យាសាស្ត្រចំពោះការអភិវឌ្ឍន៍សង្គម ហើយផ្តើមឡើងបញ្ហាទាក់
ទិនដល់វិទ្យាសាស្ត្រសារវ័ន្តនិងសង្គមនៅប្រទេសអាស៊ីនានា ជាពិសេសនៅបណ្ដា
ប្រទេសកំពុងអភិវឌ្ឍន៍ដោយមានចរិតលក្ខណៈដោយឡែក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ