អ្នកវិទ្យាសាស្ត្រវៀតណាមដំបូង ទទួលបានពានរង្វាន់ របស់​ សមាគមអាកាសចរណ៍រាជវង្សអង់គ្លេស

(VOVWORLD) - ជាមួយនឹងពានរង្វាន់ តំនាងវ័យក្មេងដែលមានការរួមវិភាគទានពិសេសក្នុងវិស័យអាកាសចរណ៍ ឆ្នាំ២០២២ (Young Person’s Achievement Award)លោកបណ្ឌិត Nguyen Huyen Duc នាពេលថ្មីៗនេះបានក្លាយជាអ្នកវិទ្យាសាស្ត្រវៀតណាមដំបូងគេ ដែលទទួលបានពានរង្វាន់ពីសមាគមអាកាសចរណ៍រាជវង្សអង់គ្លេស (Royal Aeronautical Society (RAeS)។
អ្នកវិទ្យាសាស្ត្រវៀតណាមដំបូង ទទួលបានពានរង្វាន់ របស់​ សមាគមអាកាសចរណ៍រាជវង្សអង់គ្លេស - ảnh 1លោកបណ្ឌិត Nguyen Huyen Duc និងប្រធាន RAeS ក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុងឡុងដ៍។ (រូបភាព៖ RAeS)

លោកបណ្ឌិត Nguyen Huyen Duc គឺជាអ្នកវិទ្យាសាស្ត្រតែមួយគត់ដែលទទួលបានពានរង្វាន់ខ្ពស់បំផុតរបស់ RaeS ក្នុងឆ្នាំ ២០២២ សម្រាប់បុគ្គលដែលមានអាយុក្រោម ៣០ ឆ្នាំ។ មានតំណាងវ័យក្មេងចំនួន ៩ នាក់ផ្សេងទៀតដែលត្រូវបានលើកតម្កើង ឬទទួលបានរង្វាន់ក្នុងកម្រិតទាបជាង។

ពានរង្វាន់ RAeS គឺជាពានរង្វាន់ដ៏ចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតរបស់សហគមន៍អាកាសចរណ៍ពិភពលោក សំដៅលើកតម្កើងបុគ្គល និងក្រុម ដែលមានសមិទ្ធិផល និងការច្នៃប្រឌិតឆ្នើម នៅក្នុងវិស័យអាកាសចរណ៍ពិភពលោក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ