អ្នកវិទ្យាសាស្ត្រវៀតណាមត្រូវបានលើកដម្កើងនៅសាលាសភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាសហព័ន្ធរុស្ស៊ី
|
អ្នកវិទ្យាសាស្ត្រវៀតណាមត្រូវបានលើកដម្កើងនៅសាលាសភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាសហព័ន្ធរុស្ស៊ី (VOV) |
Vovworld-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហព័ន្ធ
រុស្ស៊ី នាថ្ងៃទី១៧កុម្ភៈ ដោយមានអត្រាសន្លឹកឆ្នោតពេញលេញ អ្នកវិទ្យាសាស្ត្រ
វៀតណាមសាស្ត្រាចារ្សបណ្ឌិតវិទ្យាសាស្ត្រ Nguyen Quoc Sy ត្រូវបានជ្រើសរើស
ជាសមាជិកនៃសាលាសភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាសហព័ន្ធរុស្ស៊ី។ លោក
Nguyen Quoc Sy កើតឆ្នាំ១៩៦៧នាបច្ចុប្បន្នជាប្រធានដេប៉ាទីម៉ង់ថាមពូល Plasma មហាវិទ្យាល័យថាមពូលជាតិរុស្ស៊ី (MEI)។ ថ្លែងមតិនៅឱកាសនេះ ប្រធានសាលា
សភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកទេសអគ្គិសនីសហព័ន្ធរុស្ស៊ីលោក Pavel Butyril បាន
ឲ្យដឹងថា៖
“ក្នុងជីវិតធ្វើការងារវិទ្យាសាស្ត្រ ខ្ញុំមានចំណាប់អារម្មណ៍ចំពោះអ្នកវិទ្យាសាស្ត្រ
វៀតណាមក៏ដូចជានិស្សិតដែលយើងខ្ញុំជួយឧបត្ថម្ភបណ្ដុះបណ្ដាល។ គេជាអ្នក
វិទ្យាសាស្ត្រឧស្សាព្យាយាមមានវិន័យខ្ពស់។ ចំពោះបុគ្គលលោក Nguyen Quoc Sy
គាត់ជាអ្នកឆ្លាតដែរ៕”