អ្នកវិទ្យាសាស្ត្រវៀតណាមនៅជប៉ុនបានជាប់ក្នុងចំណាត់ថ្នាក់របស់ Research.com នៃអ្នកវិទ្យាសាស្ត្រកំពូល

(VOVWORLD) - ចំណាត់ថ្នាក់នៃអ្នកវិទ្យាសាស្ត្រឆ្នើមរបស់ Research.com វាយតម្លៃលើមូលដ្ឋាននៃអត្ថបទ វិទ្យាសាស្ត្រ និងតម្លៃដកស្រង់នៅក្នុងវិស័យជាក់ស្តែង អត្រាការរួមចំណែកក្នុងវិស័យជាក់ស្តែងមួយ ទន្ទឹមជាមួយនឹងសមិទ្ធិផល និងរង្វាន់របស់អ្នកវិទ្យាសាស្ត្រ។

អ្នកវិទ្យាសាស្ត្រវៀតណាមនៅជប៉ុនបានជាប់ក្នុងចំណាត់ថ្នាក់របស់ Research.com នៃអ្នកវិទ្យាសាស្ត្រកំពូល - ảnh 1សាស្ត្រាចារ្យបណ្ឌិត Tran Dang Xuan (ទីពីរ ឆ្វេង) និងបណ្ឌិត Nguyen Van Quan (ទីពីរស្តាំ) ពិភាក្សាជាមួយសិក្ខាកាម នៅសាកលវិទ្យាល័យ Hiroshima អំពីសារជាតិ momilactones A និង B (រូបថត៖ Duc Thinh/TTXVN)

គេហទំព័រ Research.com (គេហទំព័រអេឡិចត្រូនិកសម្រាប់អ្នកវិទ្យាសាស្ត្រសកលលោក) ទើបតែបានប្រកាសអំពីបច្ចុប្បន្នភាពនៃចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រដែលមានស្នាដៃឆ្នើមក្នុងការស្រាវជ្រាវក្នុងឆ្នាំ ២០២៣ ក្នុងនោះមានសាស្រ្តាចារ្យ Tran Dang Xuan នៃសាកលវិទ្យាល័យ Hiroshima ដែលជាជនជាតិវៀតណាមតែមួយគត់នៅក្នុងប្រទេសជប៉ុនដែលមានឈ្មោះក្នុងបញ្ជីនេះ។ ចំណាត់ថ្នាក់នៃអ្នកវិទ្យាសាស្ត្រឆ្នើមរបស់ Research.com វាយតម្លៃលើមូលដ្ឋាននៃអត្ថបទវិទ្យាសាស្ត្រ និងតម្លៃដកស្រង់នៅក្នុងវិស័យជាក់ស្តែង អត្រាការរួមចំណែកក្នុងវិស័យជាក់ស្តែងមួយ ទន្ទឹមជាមួយនឹងសមិទ្ធិផល និងរង្វាន់របស់អ្នកវិទ្យាសាស្ត្រ។

លោកសាស្ត្រាចារ្យ Tran Dang Xuan ត្រូវបានលើកតម្កើងក្នុងវិស័យកសិកម្ម និងវិទ្យាសាស្ត្ររុក្ខជាតិ។ លោកសាស្រ្តាចារ្យបានបោះពុម្ពអត្ថបទជាង ២០០ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ ហើយជាអ្នកវិទ្យាសាស្ត្រដែលបានរកឃើញសមាសធាតុដ៏មានតម្លៃចំនួនពីរគឺ momilactone A និង momilactone B នៅក្នុងស្រូវអង្ករដែលមានឥទ្ធិពលទប់ស្កាត់ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ ក្នុងចំណោមអ្នកវិទ្យាសាស្ត្រទាំង ៧៨ រូបនៃសាកលវិទ្យាល័យ Hiroshima ដែលបានដាក់ចំណាត់ថ្នាក់ លោកសាស្ត្រាចារ្យ Tran Dang Xuan ក៏ជាជនបរទេសតែម្នាក់គត់ក្នុងបញ្ជីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ