អ្នកវិទ្យាសាស្ត្រស្រីវៀតណាមទទួលបានពានរង្វាន់ “ទេពកោសល្យវ័យក្មេង អន្តរជាតិ” នៅក្រុងប៉ារីស
(VOVWORLD) - បណ្ឌិត Nguyen Thi Hiep ជាគ្រូបង្រៀនវិញ្ញាសាបច្ចេកទេសជីវមាត្រ បច្ចេក ទេសជាលិកានិងកំណត់ទិសដៅវេជ្ជសាស្ត្រកកើតឡើងវិញ នៃមហាវិទ្យាល័យ អន្តរជាតិ សកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។
បណ្ឌិត Nguyen Thi Hiep (អាវផាយពណ៌ផ្កាឈូក) ទទួលពានរង្វាន់ (រូបថត៖ TTXVN) |
បណ្ឌិត Nguyen Thi Hiep រួមជាមួយអ្នកវិទ្យសាស្ត្រស្រីចំនួន១៤នាក់ទៀត មកពីប្រទេសជាច្រើន បានទទួលពានរង្វាន់ “ទេពកោសល្យវ័យក្មេងអន្តរជាតិ” ដោយមូលនិធិ L’Oreal សហការជាមួយអង្គការ UNESCO ប្រគល់ជូននាថ្ងៃទី២១ មីនា នៅទីក្រុងប៉ារីស។ នេះជាលើកទី២ហើយដែលមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រស្រី វៀតណាមទទួលបានកិត្តិយសនេះ។
បណ្ឌិត Nguyen Thi Hiep ជាគ្រូបង្រៀនវិញ្ញាសាបច្ចេកទេសជីវមាត្រ បច្ចេក ទេសជាលិកានិងកំណត់ទិសដៅវេជ្ជសាស្ត្រកកើតឡើងវិញ នៃមហាវិទ្យាល័យ អន្តរជាតិ សកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ សំណង់ស្រាវជ្រាវនាបច្ចុប្បន្ន របស់បណ្ឌិត Hiep គឺផ្ដោតសំខាន់ទៅលើសម្ភារៈជីវសាស្ត្រដូចជា កាវបិត ជីវសាស្ត្រ ដើម្បីអ្នកជំងឺអាចប្រើប្រាស់ដោយផ្ទាល់នៅផ្ទះ៕