អ្នកវិទ្យាសាស្ត្រហូឡង់បានរកឃើញអង្គបដិប្រាណអាចទប់ស្កាត់វីរុស SARS-CoV-2

(VOVWORLD) -  អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Utrecht នៃប្រទេសហូឡង់និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Erasmus នៅ Rotterdam បានរកឃើញ អង្គបដិប្រាណអាចរាំងស្កាត់វីរុស SARS-CoV-2 ពីការឆ្លងចូលកោសិកា ដោយបើកចេញលទ្ធភាពព្យាបាលការឆ្លងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19។

យោងតាមការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី “Nature Communications” បានបង្ហាញថា អង្គបដិប្រាណត្រូវបានគេរកឃើញនៅក្នុងមន្ទីរពិសោធន៍ ដែលអាចទប់ស្កាត់វីរុស SARS-CoV-2 និងបើកចេញលទ្ធភាពការពារនិងព្យាបាលជំងឺ COVID-19 ដ៏កាច់សាហាវនេះ។ ក្រុមអ្នកវិទ្យាសាស្ត្របានចាក់បញ្ចូនកោសិការបស់កណ្តុនូវប្រូតេអ៊ីន ដែលកើនឡើងក្នុងពពួកវីរុសកូរ៉ូណាផ្សេងៗគ្នា រាប់បញ្ចូលទាំងវីរុសបណ្តាលឱ្យមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងរោគសញ្ញាផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS)។ ទោះយ៉ាងណាក៏ដោយមុនពេលត្រូវបានគេដាក់បញ្ចូលសម្រាប់ការព្យាបាលនោះ អង្គបដិប្រាណនឹងត្រូវបានធ្វើតេស្តលើសត្វនិងមនុស្ស សិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ