អ្នកសង្កេតការចុងក្រោយនៃអ.ស.បចាកចេញពីស៊ីរី

អ្នកសង្កេតការចុងក្រោយនៃអ.ស.បចាកចេញពីស៊ីរី - ảnh 1
ឧបនាយករដ្ឋមន្រ្តីស៊ីរី Qadri Jamil
(រូបថតៈ Internet)

(VOV)-នាថ្ងៃទី២១សីហា រថយន្តមួយចំនួនបានដឹកសមាជិកចុងក្រោយរបស់ក្រុម
អ្នកសង្កេតការ អ.ស.ប នៅស៊ីរីបានចាកចេញពី Damacus ទៅកាន់រដ្ឋធានី Beirut
របស់Lebanon។ ក្រោយពី៤ខែបេសកកម្មឃ្លាំមើលបទឈប់បាញ់រវាងកងទ័ពរដ្ឋា
ភិបាលរបស់ប្រធានាធិបតី Basha al-Assad ជាមួយ​បណ្តាភាគីប្រឆាំងនៅទូទាំង
ប្រទេសស៊ីរីមិនទទួលបានជោគជ័យ អ្នក​សង្កេតការយោធាទាំងអស់៣០០នាក់
របស់អ.ស.បនាថ្ងៃទី១៩សីហាបានបញ្ឈប់គ្រប់ការងារ របស់ខ្លួននៅប្រទេស
អស្ថិរភាពនៃតំបន់មជ្ឈឹមបូព៌ានេះ។ តាមផែនការ សមាជិកចុងក្រោយនៃក្រុមអ្នក
សង្កេតការនេះ នឹងចាកចេញពី ស៊ីរីយឺតបំផុតគឺថ្ងៃទី២៤សីហាខាងមុខ។

        ក៏ក្នុងថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្រ្តីស៊ីរីទទួលបន្ទុកបណ្តាបញ្ហាសេដ្ឋកិច្ច Qudri
Jamil បានជូនដំណឹងថា ស៊ីរីត្រៀមខ្លួនជាស្រេចពិភាគ្សាអំពីការលាលែង ពីដំណែង
របស់ប្រធានាធិបតី Basha al-Assad សំដៅបញ្ឈប់ស្ថានភាពបង្ហូរឈាមនៅស៊ីរីធ្វើឲ្យ
មនុស្សជាង ២ម៉ឺន៣បាន់នាក់ត្រូវស្លាប់ក្នុងអំឡុង១៧ខែកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ