អ្នកសង្កេតការណ៍បរទេសប្រហែល ១ ០០០ នាក់នឹងឃ្លាំមើល​ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤​

(VOVWORLD) - មានអ្នកសង្កេតការណ៍ប្រហែល ១ ០០០ នាក់មកពី ៩៥ ប្រទេសជុំវិញពិភពលោកនឹងមកឃ្លាំមើលការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែមីនាខាងមុខ។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី លោកស្រី Ella Pamfilova បានប្រកាសថា យោងតាមបញ្ជីដែលត្រូវបានអញ្ជើញដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី មានអង្គការអន្តរជាតិចំនួន ១៤ និងការិយាល័យតំណាងសិទ្ធិមនុស្សនៃប្រទេសចំនួន ២០ ។ គណៈកម្មាធិការបានប្តេជ្ញាបង្កើតលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់អ្នកសង្កេតការណ៍អនុវត្តការងារឃ្លាំមើល។

អ្នកសង្កេតការណ៍បរទេសប្រហែល ១ ០០០ នាក់នឹងឃ្លាំមើល​ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤​ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជួបជាមួយប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី លោកស្រី Ella Pamfilova ក្នុងទីក្រុងម៉ូស្គូ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko បានឲ្យដឹងថា សភារុស្ស៊ីបានអញ្ជើញតំណាងនៃស្ថាប័ននីតិប្បញ្ញត្តិបណ្តាប្រទេសដែលត្រូវបានទីក្រុងម៉ូស្គូចាត់ទុកថាស្និទ្ធស្នាលជាមួយរុស្ស៊ី ហើយបានអញ្ជើញមហាសន្និបាតអន្តរសភានិងមហាសន្និបាទសភាអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ផងដែរ។

តាមផែនការ ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែមីនា។ ម្ចាស់ឆ្នោតនឹងទៅបោះឆ្នោតក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ